We TV Cambodia

ដំណើរការសាងសង់ស្ថានីយ៍វារីអគ្គិសនីតម្លៃ ៥៧០លានដុល្លារក្នុងខេត្តកោះកុងនៅតែបន្ត ទោះបី COVID-19 មិនទាន់បញ្ចប់ទាំងស្រុងក្ដី

ដំណើរការសាងសង់ស្ថានីយ៍វារីអគ្គិសនីតម្លៃ ៥៧០លានដុល្លារក្នុងខេត្តកោះកុងនៅតែបន្ត ទោះបី COVID-19 មិនទាន់បញ្ចប់ទាំងស្រុងក្ដី
ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម (ប្រភព៖ ក្នុងស្រុក)

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានឲ្យដឹងថា ដំណើការសាងសង់ស្ថានីយ៍វារីអគ្គិសនីតម្លៃ ៥៧០លានដុល្លារក្នុងខេត្តកោះកុងនៅតែបន្ត ទោះបីមានការរីករាលដាល COVID-19 ក្ដី។

ស្ថានីយ៍វារីអគ្គិសនីនេះមានទីតាំងស្ថិតនៅស្រុក​ស្ទឹង​ឬ​ស្សី​ជ្រុំ ស្ថិតនៅក្នុង​ខេត្តកោះកុង និងត្រូវបានសាងសង់ដោយក្រុមហ៊ុនរបស់ចិនមួយឈ្មោះ Huadian Corporation LTD ដែលនឹងបង្កើតថាមពលប្រមាណ ៣៣៨មេ​ហ្គា​វ៉ា​ត់។

ក្រុមអ្នកសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម (ប្រភព៖ ក្នុងស្រុក)

បើតាមលោក​ You YounSheng អគ្គនាយករងក្រុមហ៊ុន Huadian Corporation LTD ប្រចាំ​ប្រទេស​កម្ពុជា បានឲ្យដឹងថា ដំណើរការសាងសង់របស់យើងនៅតែបន្ត ប៉ុន្តែយើងក៏យកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាពរបស់បុគ្គលិកយើងផងដែរ ដោយអនុវត្តន៍វិធានការតឹងរឹងដូចជាការសម្អាតយានយន្ត ការិយាល័យ ​អន្តេវាសិកដ្ឋាន ការធ្វើ​តេស្ត៍​សីតុណ្ហភាព​ជា​ញឹកញាប់ និងការពាក់ម៉ាសជាដើម។

ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម (ប្រភព៖ ក្នុងស្រុក)

លោកក៏បានបញ្ជាក់ថា រដូវវស្សា គឺជាពេលវេលាដ៏ល្អបំផុតក្នុងការផលិតថាមពលអគ្គិសនី ហើយគិតត្រឹម ៤ខែ​ដំបូង​ក្នុង​ឆ្នាំ២០២០នេះ វា​បានផ្តល់​ថាមពលអគ្គសនីប្រមាណ ៧៥លាន​គីឡូវ៉ាត់ម៉ោងឯណោះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles