We TV Cambodia

ដំណើរការសាងសង់ព្រលានយន្ដហោះថ្មី ខេត្ដសៀមរាប ដល់ណាហើយ?

ដំណើរការសាងសង់ព្រលានយន្ដហោះថ្មី ខេត្ដសៀមរាប ដល់ណាហើយ?

បើគិតមកទល់ពេលបច្ចុប្បន្ន ដំណើរការនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានលទ្ធផលប្រមាណជា ៣៥%ហើយ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។

ដំណើរការ សាងសង់គម្រោងអាកាសយានដ្ឋានសៀមរាបនេះត្រូវបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កន្លងទៅ និងគ្រោង បញ្ចប់ក្នុងឆ្នាំ២០២៣ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគដល់ទៅ ប្រមាណជា ៩០០ លានដុល្លារ លើផ្ទៃដីប្រមាណ ៧០០ ហិកតា បូករួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតាបន្ថែម។

គូសសបញ្ជាក់ផងដែរថា ក្រៅពីមានព្រលានយន្ដហោះថ្មីនេះ ខេត្តសៀមតាមក៏មានសមិទ្ធិផលដទៃទៀតរួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ សួនកម្សាន្ដ  កន្លែងជាច្រើនទៀត។

ដោយ៖ Stince

Related Articles