We TV Cambodia

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាចំនួន១០០លាន បន្ថែមដល់ខេត្តប៉ៃលិន និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ 

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាចំនួន១០០លាន បន្ថែមដល់ខេត្តប៉ៃលិន និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ 

នាព្រឹកថ្ងៃទី ២១​ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី យក់​សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ ត្រូវបានរៀបចំចាត់ចែងប្រគល់ជូនអភិបាល នៃគណៈអភិបាលខេត្តទាំងពីរផងដែរ។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃនេះផងដែរ។

អត្ថបទដោយ៖ ពិសី

Related Articles