យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានសម្រេចការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)។
សេចក្ដីប្រកាសរបស់រដ្ឋាភិបាល ស្ដីពីការបន្ធូរបន្ថយ ការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) នេះដែរ រួមមាន៖
ទី១៖ សម្រាប់កម្ចីថ្មី៖
– ទម្លាក់អត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងខាងក្រៅ និងខាងក្នុងស្រុក មកនៅត្រឹម៥% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២១។
– ទម្លាក់អត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងខាងក្រៅ និងខាងក្នុងស្រុក មកនៅត្រឹម១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២២។
– ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុកលើកម្ចីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងខាងក្រៅ និងខាងក្នុងស្រុក ឲ្យឡើងដល់កម្រិតធម្មតាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញនៅឆ្នាំ២០២៣។
ទី២៖ សម្រាប់កម្ចីចាស់៖
– ទម្លាក់អត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងខាងក្រៅ និងខាងក្នុងស្រុក មកនៅត្រឹម១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២១។
– ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងខាងក្រៅ និងខាងក្នុងស្រុកឲ្យឡើងដល់កម្រិតធម្មតាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញនៅឆ្នាំ២០២២។
អត្ថបទដោយ៖ Nevin
