We TV Cambodia

ដំណឹងល្អ!  ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង៤នេះ ប្រាប់ពីតម្លៃ និងកំពុងដាក់អោយបញ្ជាទិញ

ដំណឹងល្អ!  ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង៤នេះ ប្រាប់ពីតម្លៃ និងកំពុងដាក់អោយបញ្ជាទិញ

ក្រោយពីមានការផ្ទុះជំងឺរាតត្បាត កូវិដ១៩កន្លងមក មានក្រុមហ៊ុនជាច្រើន បាននាំគ្នាសម្រុកផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩  ក្រុមហ៊ុនមួយចំនួនបានធ្វើការផលិតបានសម្រេចធ្វើការចាក់ជូនអោយប្រជាជននៅក្នុងស្រុក ចំណែកក្រុមហ៊ុនមួយចំនួនទៀតបានធ្វើការដាក់អោយប្រទេសមួយចំនួនបញ្ជាទិញជាហូហែរ ។

យ៉ាងណាមិញ ជាក់ស្តែងយោងតាមសារព័ត៌មាន BBC ដែលបានធ្វើការចុះផ្សាយកាលពីថ្មីៗនេះបានអោយដឹងថាក្រុមហ៊ុន៤ដែលបានបញ្ចាញតម្លៃ និងប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន ថែមទាំងដាក់អោយធ្វើការបញ្ជាទិញទៀតផង ហើយក្រុមហ៊ុនទាំង៤នោះរួមមានដូចជា ៖

១. វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca មានតម្លៃ ៤ដុល្លារ/ដូស ដោយត្រូវការចាក់ ២ដង ហើយមានប្រសិទ្ធភាពពី ៦២ ទៅ ៩០ % ខណៈអាចរក្សាបានក្នុងសីតុណ្ហភាពទូទឹកកកធម្មតា។

២. វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវការចាក់ ២ដង ដោយមានតម្លៃ ៣៣ដុល្លារ/ដូស ជាមួយនឹងប្រសិទ្ធភាព ៩០% ប៉ុន្តែត្រូវការរក្សាទុកក្នុងសីតុណ្ហភាព -២០ អង្សាសេ។

៣. វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioTech ត្រូវការចាក់ ២ដង មានតម្លៃ ២០ដុល្លារ/ដូស ជាមួយនឹងប្រសិទ្ធភាព ៩៥% ប៉ុន្តែត្រូវការរក្សាក្នុងសីតុណ្ហាភាព -៧០ អង្សាសេ។

៤. វ៉ាក់សាំង Sputnik V របស់វិទ្យាស្ថាន Gamaleya រុស្ស៊ី មានតម្លៃ ១០ដុល្លារ/ដូស ត្រូវការចាក់ ២ដង និងមានប្រសិទ្ធភាព ៩២% ខណៈអាចរក្សាក្នុងសីតុណ្ហភាពទូទឹកកកធម្មតាបាន។ ​

ចង់ជ្រាបកាន់តែច្បាស់សូមមើលតារាងខាងក្រោមនេះ

អត្ថបទដោយ :  ពិសី

Related Articles