We TV Cambodia

ដំណឹងល្អ!! ក្រសួងអប់រំសម្រេចឲ្យមានការប្រលងបាក់ឌុបនៅតាមសាលារៀងៗខ្លួន

ដំណឹងល្អ!! ក្រសួងអប់រំសម្រេចឲ្យមានការប្រលងបាក់ឌុបនៅតាមសាលារៀងៗខ្លួន

យោងតាមការប្រកាសរបស់ក្រសួងអប់រំនៅមុននេះបន្តិចបានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ក្រសួងអប់រំនឹងធ្វើការរៀបចំការប្រលងបាក់ឌុបឆ្នាំសិក្សា ២០១៩ ២០២០ នេះនៅថ្ងៃតាមសាលារៀងៗខ្លួន តាមលំនាំនៃការប្រលងឌីប្លូមដែរ។

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ក្រសួងនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុកទៅលើមន្ទីរអប់រំខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាលើគ្រប់ដំណាក់កាលទាំងអស់ចាប់តាំងពីដំណាក់កាលរៀបចំ រហូតដល់ដំណាក់កាលប្រកាសលទ្ធផល។

សូមបញ្ជាក់ថា ការប្រលងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ នេះនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ​ខែមករា ឆ្នាំ២០២១​ខាងមុខនេះ ដូច្នេះសិស្សានុសិស្សទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រលងនេះ។

អត្ថបទដោយ៖ Nevin

Related Articles