We TV Cambodia

ដំណឹងល្អ! ក្រសួងការងារ ប្រកាសបើកប្រាក់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ដល់ឆ្នាំ២០២១ លើអាជីវកម្មទាំងនេះ

ដំណឹងល្អ! ក្រសួងការងារ ប្រកាសបើកប្រាក់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ដល់ឆ្នាំ២០២១ លើអាជីវកម្មទាំងនេះ

យោងតាមផេកហ្វេសប៊ុករបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង លេខ ០០៣/២១ ក.ប/ស.ជ.ណ.ខ.ល ស្តីពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ លើសម្រាប់រោងចក្រ សហគ្រាស និងផ្នែកកម្មន្តសាល។

ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតផ្នែកកម្មន្តសាលទាំងអស់ ដែលបានប្រើប្រាស់កិច្ចសន្សាការងារមានថិរវេលាមិនកំណត់ ហៅកាត់ UCD ជ្រាបថា ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ត្រូវអនុវត្តឡើងវិញក្នុងឆ្នាំ២០២១នេះ ដូចខាងក្រោម៖

១. ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ រួមមានដូចជា៖

ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ​ដែលត្រូវបើកក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣។

ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ​ដែលត្រូវបើកក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។

២. ការបើកប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ រួមមានដូចជា៖

ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣។

ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។

 

៣. កម្មករនិយោជិត និងនិយោជក ក៏អាចចរចាកំណត់និតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់ឆ្នាំអតីតភាពការងារខាងលើ ដែលស្របតាមស្ថានភាពរោងចក្រ សហគា្រស និងអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រសួងក៏សូមធ្វើការអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិតផ្នែកកម្មន្តសាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតម្កល់ផលប្រយោជន៏រួមជាធំ ដោយត្រូវរកដំណោះស្រាយប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់ ​ដើម្បីរក្សាបាននូវនិរន្តភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។

សូមអានសេក្ដីប្រកាសដូចខាងក្រោម៖​

 

 

Related Articles