We TV Cambodia

ដំណាំខ្ទឹមស្លឹកនៅសហគមន៍ឃុំទឹកហូត ផ្គត់ផ្គង់ទីផ្សារបានពី៣តោនទៅ៤តោនក្នុង១ថ្ងៃ

ដំណាំខ្ទឹមស្លឹកនៅសហគមន៍ឃុំទឹកហូត ផ្គត់ផ្គង់ទីផ្សារបានពី៣តោនទៅ៤តោនក្នុង១ថ្ងៃ

រូបភាពប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ដោយ៖ស្រីពេជ្រ

កំពង់ឆ្នាំង៖ ប្រជាកសិករនៅសហគមន៍ឃុំទឹកហូត
អាចដាំណាំខ្លឹមស្លឹកដោយផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកតាមរយៈឈ្មួញប្រមូលទិញ
ក្នុងបរិមាណខ្លឹមស្លឹកចំនួន៣ទៅ៤តោនក្នុងមួយថ្ងៃ ចំពោះតម្លៃវិញគឺ១
.៣០០រៀលក្នុងមួយគីឡូក្រាម
ពោលគឺលើសតម្លៃទីផ្សារធម្មតាចំនួន ១០០រៀល។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំ
​កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។

លោកស្រីរិត ចន្ថា ប្រធានសហគមន៍ និងជាប្រធានបណ្តុំ នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សហគមន៍របស់លោកស្រី បានដាំបន្លែស្លឹកជាច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាក់ស្ដែងដំណាំដែលសហគមន៍នៅទីនេះដាំគឺមានចំនួនច្រើនជាងគេ ហើយដំណាំខ្ទឹមស្លឹកទាំងនោះគឺសុទ្ធតែមានផលល្អៗ។ជាក់ស្ដែងការដាំដំណាំនៅមូលដ្ឋាននេះ គឺត្រូវបានផ្តល់បច្ចេកទេសពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក្រៅពីការបណ្តុះបណ្តាលលើផ្នែកបច្ចេកទេសមន្ទីរបានរកដៃគូរទីផ្សារទាំងក្នុងខេត្តនិងក្រៅខេត្តជូនដល់កសិករផងដែរ ។

លោកស្រីបានបញ្ជាក់ទៀតថា
ដោយមានការបញ្ជាទិញតាមទីផ្សារ និង មានកិច្ច
សន្យាត្រឹមត្រូវនេះ ហើយចំពោះតម្លៃវិញគឺយើងអនុវត្តទៅតាមទីផ្សារ
។ ប៉ុន្តែនៅរៀងរាល់ខែធ្នូតម្លៃខ្ទឹមស្លឹកនេះ ធ្លាក់ថ្លៃខ្លះ តែមិនយូនោះទេ ។

បើតាមការសាកសួរពីអ្នកប្រមូលទិញបានឱ្យដឹងថា
បរិមាណខ្ទឹមស្លឹកអាចទិញបានចំនួន៣ ទៅ៤តោនក្នុងមួយថ្ងៃ
ដោយនៅមានចរាចរទីផ្សារជាធម្មតា។ ក្នុងនោះដែរ កសិករនៅតំបន់នោះបានលើកឡើងថា
តម្លៃខ្ទឹមស្លឹកអាចនឹងឡើងថ្លៃវិញ ក្នុងអំឡុងដើមខែមករាខាងមុខនេះ។

ជាចុងក្រោយ លោកស្រីរិត ចន្ថា បានបញ្ជាក់ថា ចំពោះការលើកឡើងថា កសិករ ជួបបញ្ហាលំបាកក្នុងការរកទីផ្សារនោះគឺជាការមិនពិតនោះទេ ព្រោះថារាល់ផលិតផលនៅក្នុងសហគមន៍នេះ គឺបានធ្វើកិច្ចសន្យាទិញលក់រវាងឈ្មួញ សហគម និងបណ្តុំអ្នកលក់ត្រឹមត្រូវ ចំពោះតម្លៃឡើងចុះទៅតាមទីផ្សារ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

Related Articles