We TV Cambodia

ដោយយសារតែវិបត្តិកូវីដ១៩ ធ្វើឲ្យ GDP របស់ចក្រភពអង់គ្លេស អាចនឹងធ្លាក់ចុះពី ២៥ ទៅ ៣០%

ដោយយសារតែវិបត្តិកូវីដ១៩ ធ្វើឲ្យ GDP របស់ចក្រភពអង់គ្លេស អាចនឹងធ្លាក់ចុះពី ២៥ ទៅ ៣០%

ដោយ៖ពេជ្រ

អង់គ្លេស៖ បើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ផលិតផលនៅក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេស អាចនឹងធ្លាក់ចុះពី ២៥ ដល់៣០ភាគរយ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ ដោយសារតែ COVID-19។

ថ្លែងប្រាប់ សារព័ត៌មានចិនស៊ីនហួរ រដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស លោក  Rishi Sunak  បានឲ្យដឹងថាផលិតផលនៅក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេស អាចនឹងធ្លាក់ចុះពី ២៥ ដល់៣០ភាគរយ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ ជុំវិញផលប៉ះពាល់លើសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 ខណៈសមាជិកគណៈរដ្ឋមន្ត្រីអង់គ្លេសខ្លះ ស្នើឱ្យមានការបន្ធូរបន្ថយវិធានការបិទប្រទេស នៅខែឧសភា ខាងមុខនេះ។

សូមបញ្ជាក់ដែរថា អ្នកស្លាប់ដោយសារ COVID-19 នៅអង់គ្លេស បានកើនដល់ ១០,៦១២នាក់ និងឆ្លងជាង ៨៤,២៧៩នាក់ ស្របពេលដែលប្រទេសដទៃទៀតក៏មានអ្នកស្លាប់ និងអ្នកផ្ទុកកូវីដ១៩ នេះមិនចាញ់អង់គ្លេសដែរ៕

 

Related Articles