
ដោយ៖ ហួ ឆេងស៊ីម
វិបត្តិគ្រួសារ ស្នេហា សម្ពាធការងារ
ការសិក្សា និងហិរញ្ញវត្ថុ
ជាមូលហេតុចម្បងៗដែលធ្វើឲ្យមនុស្សរស់នៅក្នុងសម័យនេះ
ប្រឈមនឹងបញ្ហាស្រ្តេសដែលនាំឲ្យប៉ះពាល់នូវការងារ
និងជីវិតប្រចាំថ្ងៃ។ ហើយបើមិនព្យាបាល ឬទប់ស្កាត់ទាន់ពេល បញ្ហានឹងអាចវិវឌ្ឍទៅជាជំងឺបាក់ទឹកចិត្ត
និងជំងឺកាចសាហាវផ្សេងៗទៀតផង។ ដូច្នេះ ថ្ងៃនេះ Sabay
នឹងរៀបរាប់ពីវិធីគេចចេញពីបញ្ហាស្រ្តេស ៥ ចំណុច
ដើម្បីឲ្យអ្នកមានសុខភាពល្អទាំងផ្លូវកាយ និងចិត្ត។
១. ដកឃ្លាពីបញ្ហាដែលកំពុងប្រឈម
ដើម្បីឲ្យជីវិត
និងជីវភាពកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ
នរណាៗក៏ត្រូវប្រឈមពុះពារធ្វើគ្រប់យ៉ាងដើម្បីផែនការនានាបានសម្រេច។
សកម្មភាពទាំងនេះបានបង្កជាសម្ពាធដល់ដល់មនុស្ស
ដែលធ្វើឲ្យអ្នកចង់ទម្លាក់ចោល។ តែនោះមិនមែនដំណោះស្រាយទេ យកល្អអ្នកគួរដកឃ្លា
និងសម្រាកពីវាសិន មុននឹងបន្តការប្រយុទ្ធម្ដងទៀត
នៅពេលដែលខ្លួនមានអារម្មណ៍ធូរស្រាល និងរួចរាល់។ ក្រៅពីនោះ
ការឆ្លៀតពេលសម្រា
២. ហាត់ប្រាណ
ការហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយមានសុខភាពល្អទេ
វាក៏អាចឲ្យអ្នកមានចិត្តគំនិតស្រស់ថ្លាផងដែរ។
អ្នកអាចរើសយកវិធីហាត់ប្រាណងាយៗដូចជា ដើរ រត់ រាំ ឬហែលទឹក
មកអនុវត្តជាប្រចាំយ៉ាងហោចណាស់ ២០ នាទីក្នុងមួយថ្ងៃ
នោះបញ្ហាថប់អារម្មណ៍របស់អ្នកនឹងរសាយមិនខាន។ក
ក៏នឹងជួយឲ្យអ្នកមានគំនិតថ្មីៗ ដើម្បីធ្វើឲ្យខ្លួនកាន់តែរីកចម្រើនផងដែរ។
៣. ព្យាយាមញញឹម នឹងសើចឲ្យបានច្រើន
ខួរក្បាលរបស់មនុស្សគឺផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍
និងទឹកមុខដែលអ្នកបញ្ចេញមក។ ពេលអ្នកមានអារម្មណ៍ថាស្រ្តេស
វានឹងបញ្ហាចេញមកច្បាស់ៗតាមរយៈទឹកមុខ។ ដូច្នេះអ្នកគួរព្យាយាមសើច
ឬញញឹម ដើម្បីបន្លប់បញ្ហាទាំងនោះ អ្នកនឹងមានអារម្មណ៍ថារីករាយជាងមុន
ក៏ដូចជាធ្វើឲ្យស្ថានការណ៍កាន់តែប្រសើរឡើងផងដែរ។
៤. ស្វែងរកអ្នកប្រឹក្សា
ការនិយាយប្រាប់
ឬសុំជំនួយពីអ្នកដទៃមិនប្រាកដថា អាចជួយអ្នកដោះស្រាយវាបាន ១០០%
នោះទេតែហោចណាស់
វាអាចជម្រុះអារម្មណ៍មួហ្មងមួយចំនួនចេញពីខួរក្បាលខ្លះដែរ។
ដូច្នេះអ្នកគួររកមិត្តភ័ក្ដិ
ឬមនុស្សគួរឲ្យទុកចិត្តណាម្នាក់ដើម្បីនិយាយប្រាប់រឿងពិបាកៗទៅពួកគេ។
តែត្រូវប្រាកដថា ម្នាក់នោះ ជាមនុស្សដែលចេះលើកទឹកចិត្ត
និងយល់ពីអ្នក។ ពុំដូច្នោះ អ្នកអាចនឹងមានបញ្ហាទៅវិញ
ក្រោយត្អូញត្អែរទៅកាន់ពួកគេ។
៥. សមាធិ
ការសមាធិ និងការបួងសួងចេញពីចិត្ត ពិតជាអាចរំដោះអ្នកចេញពីបញ្ហាផ្លូវចិត្តបានច្រើនបាន ព្រោះវានាំឲ្យរាងកាយ និងខួរក្បាលអ្នកបានសម្រាក ស្របពេលអ្នកផ្ដោតអារម្មណ៍។ ដូចការហាត់ប្រាណដែរ សមាធិនឹងជួយអ្នករំលាយអារម្មណ៍ច្របូកច្របល់ និងទទួលបានលទ្ធផលភ្លាមៗ៕
