We TV Cambodia

ដើម្បីឲ្យសិស្សមានអនាគតភ្លឺស្វាង និងមានចំណេះដឹង អ្នកគ្រូម្នាក់ស៊ូដើរទៅបង្រៀនលើខ្សាច់ ៥ គីឡូម៉ែត្រ ទាំងកណ្តាលថ្ងៃក្តៅ

ដើម្បីឲ្យសិស្សមានអនាគតភ្លឺស្វាង និងមានចំណេះដឹង អ្នកគ្រូម្នាក់ស៊ូដើរទៅបង្រៀនលើខ្សាច់ ៥ គីឡូម៉ែត្រ ទាំងកណ្តាលថ្ងៃក្តៅ
រូបថតៈ សហការី

ដោយ៖ ហួ ឆេងស៊ីម

គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn កាលពីថ្ងៃទី ៥ ខែ ធ្នូ បាន​សរសេរ​នៅលើបណ្តាញសង្គមហ្វេសប៊ុក​របស់​ខ្លួន​ថា គ្រូបង្រៀនអ្នកកោះសំរោង​គ្រប់​គ្នា​ ប្រហែលជាស្គាល់អ្នកគ្រូ​ម្នាក់ ដែល​មាន​ទឹកចិត្តជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ យ៉ាង​ពិតប្រាកដ​។ ​អ្នកគ្រូ​នោះ​​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ម៉ៅ គឺ​ជាម្តាយទី ២ បន្ទាប់ពីម្តាយឪពុកបង្កើត​របស់​សិស្សានុសិស្ស​ទាំងឡាយ​​។​​ ដូចនេះ សូមកុំមើលងាយឬស្អប់គ្រូរបស់អ្នក បើគួរដឹងគុណគួរតែធ្វើទៅ​ឬលើកទឹកចិត្តគាត់តាម​វិធីណាមួយ។

​មួយវិញទៀត មាន​ទស្សន​មួយ​ចំនួន​លើក​ឡើង​ថា នៅ​ពេលកូនគេរៀនពូកែ​គេថាពូជគេល្អ​បើកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកើត​។

ម្ខាស់​គណនី Facebook ឈ្មោះ Thoeun Pnn បាន​សរសេរ​​បន្តទៀត​ថា គេ​នឹងលើកទឹកចិត្តដល់អ្នកគ្រូ​ ម៉ៅ ​ជាថវិកានឹងសំភារៈខ្លះ ​ក៏ដូចជា​សំរាប់​ក្មេងៗ​សិស្សានុសិស្សជាសំភារៈសិក្សា​ សំលៀកបំពាក់​។ ហើយ​ លោក Thoeun Pnn ​ ក៏​បាន​សុំ​អោយ​បងប្អូនចូលរួមផ្តល់​ថវិកា​ជួយ​ដល់អ្នក​គ្រូ​ ម៉ៅ ផង ដោយទំនាក់ទំនងតាម​លេខ​ទូរស័ព្ទ​នេះ៖​ 0976667575 ។

 ជាការពិតណាស់លោកគ្រូនិងអ្នកគ្រូដែលធ្លាប់បង្រៀនអ្នក​កន្លងមក គឺជាឪពុកម្តាយទីពីររបស់អ្នក ដោយសារតែគាត់តែងតែទូន្មានប្រៀនប្រដៅអ្នកជារឿយៗមិនថាគេជាក្មេងៗដែលមិនមែនជាប់សាច់ញាតិ និងជាមនុស្សបាតសង្គមប៉ុណ្ណាក៏ដោយ ឲ្យតែជាកូនសិស្សរបស់ខ្លួន អ្នក​គ្រូ​តែងតែប្រៀនប្រដៅឲ្យដើរលើផ្លូវល្អជានិច្ចនិងធ្វើល្អសម្រាប់សង្គមនាពេលខាងមុខ ។

លោកគ្រូ អ្នកគ្រូ គឺជាបុគ្គលគំរូដែលមានចំណេះដឹងជ្រៅជ្រះ ជាអ្នកមានជំនាញគរុកោសល្យ និងមានសីលធម៌ល្អ សម្រាប់សាបព្រួស និងចែកចំណេះដឹងទៅកាន់សិស្ស។​

នៅក្នុងផ្នត់គំនិតរបស់គ្រូម្នាក់ៗដែលបង្រៀនអ្នកទាំងអស់គ្នា តាំងពីថ្នាក់មតេយ្យដល់ថ្នាក់ឧត្តមសិក្សា គឺចង់ឲ្យតែកូនសិស្សរបស់ខ្លួនខិតខំប្រឹងប្រែង​​ និងយកចិត្តទុកដាក់នៅពេលដែលគាត់ពន្យល់តែប៉ុណ្ណោះ ដោយមិនចង់បានការតបស្នងអ្វីពីកូនសិស្សឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *