We TV Cambodia

ដើម្បីសេរីភាពហិរញ្ញវត្ថុដោយប្រកាន់ខ្ជាប់នូវផ្នត់គំនិវិជ្ជមាន គួរធ្វើដូចម្ដេច?

ដើម្បីសេរីភាពហិរញ្ញវត្ថុដោយប្រកាន់ខ្ជាប់នូវផ្នត់គំនិវិជ្ជមាន គួរធ្វើដូចម្ដេច?

ដោយ៖ ស្រីពេជ្រ

មនុស្សជាច្រើនសុបិនចង់ក្លាយជាអ្នកមាន និងទទួលបាននូវសេរីភាពហិរញ្ញវត្ថុ អ្នកខ្លះក៏បានដើរផ្លូវត្រូវជោគជ័យ រីឯអ្នកខ្លះក៏មិនសមប្រកបទៅ។ ដើម្បីមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុបុគ្គលមួយចំនួនតស៊ូស្ទើរតែពេញមួយជីវិតរបស់ពួកគេ ភាពជោគជ័យទាំងនោះវាកើតឡើងបានលុះត្រាតែ បុគ្គលនោះមានសម្ថតភាព​ ភាពឆ្លាតវៃ ភាពបត់បែន ការតស៊ូអត់ធ្មត់ខ្ពស់ក្នុងការងារ ការធ្វើជំនួញជាដើម។

ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចកែប្រែ ភាពខ្វះចន្លោះសម្រាប់អ្នកដែលចង់បានភាពជោគជ័យនៅក្នុងសេរីភាពហិរញ្ញវត្ថុ។

.ទ្រព្យសម្បត្តិនឹងរត់អ្នកបើអ្នកចេះក្ដាប់ឱកាស៖

នៅពេលដែលអ្នកមិនទាន់មានលុយកាក់អ្នកមិនដឹងពីសារៈសំខាន់នៃការមានវានោះទេ។ ដូច្នេះ អ្នកគួរតែហ៊ានប្រឡូកពិភពការងារខាងក្រៅដើម្បីទទួលបានបទពិសោធន៍ថ្មីៗ  ឆ្លងកាត់ការសាកល្បង ហើយទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុពីមនុស្សជុំវិញ។

.បើ​គ្មាន​ការ​តស៊ូ​ក៏​គ្មាន​ភាព​ជោគជ័យ៖

គោលការណ៍សំខាន់មួយទៀតសម្រាប់ការក្លាយជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុគឺត្រូវមានឆន្ទៈក្នុងការប្រឈមមុខក្នុងការធ្វើការងារ និងហ៊ានលះបង់ពេលវេលា។ ជីវិតនឹងផ្តល់រង្វាន់ដល់អ្នកនៅពេលអ្នកខិតខំ ដូចពាក្យគេថា «ដាំស្វាយបានផ្លែស្វាយ ដាំក្រូចបានផ្លែក្រូច»។

.ដុសខាត់សមត្ថភាពបន្ថែម៖

នៅពេលអ្នកធំឡើងជីវិតនៅជុំវិញអ្នកនៅតែបន្តផ្លាស់ប្តូរ។ អ្នកត្រូវរៀនដើម្បីសម្របខ្លួនទៅនឹងសង្គមបច្ចុប្បន្ន បើមិនដូច្នេះទេអ្នកអាចក្លាយជាមនុស្សហួសសម័យ។ មនុស្សជោគជ័យមិនថាពួកគេមានលុយច្រើនប៉ុណ្ណាទេ ពួកគេនៅតែបន្តរៀនអ្វីថ្មីៗព្រោះពួកគេដឹងថាតែងតែមានអ្វីដែលពួកគេមិនបានដឹង។

.ដឹងពីអ្វីដែលអ្នកចង់បាន៖

ហេតុផលសំខាន់មួយ ដែលធ្វើឱ្យមនុស្សភាគច្រើនបរាជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេគឺពួកគេមិនដឹងពីអ្វីដែលពួកគេចង់បាន។ ពួកគេមិនច្បាស់អំពីអ្វីដែលជាអាទិភាពនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេខ្ជះខ្ជាយពេលវេលាច្រើនទៅលើរឿងឥតបានការ។

.ទទួលយកការណែនាំ៖

គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយក៏គ្មាននរណាម្នាក់ចេះអស់នោះដែរ។ អ្វីដែលជួយជម្រុញអ្នកអោយកាន់តែប្រសើរឡើងគឺការទទួលយកពាក្យរិះគន់ក្នុងន័យស្ថាបនាពីអ្នកដទៃ។ព្រោះមនុស្សយើងពេលអាត្មានិយមពេកទៅ គឺមើលមិនឃើញពីចំណុចខ្វះខាតរបស់ខ្លួនទេ ដូចនេះជាការល្អដែលអ្នកគួរតែបើកចិត្តអោយទូលាយរៀនសូត្រនិងស្ដាប់ការណែនាំបន្ថែមពីអ្នកដទៃ។

Related Articles