We TV Cambodia

ដើម្បីសង្គម!! ឧកញ៉ា ឡេង ណាវ៉ាត្រា ចំណាយលុយរាប់លានដុល្លាររើសកម្មករប្រមូលសំរាម

ដើម្បីសង្គម!! ឧកញ៉ា ឡេង ណាវ៉ាត្រា ចំណាយលុយរាប់លានដុល្លាររើសកម្មករប្រមូលសំរាម

បញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ដែលកើតចេញពីការធ្វើកូដកម្មមិនចេញប្រមូលសំរាមរបស់កម្មករក្រុមហ៊ុនស៊ិន ទ្រី នៅតែមិនទាន់អាចដោះស្រាយបាននៅឡើយ ខណៈដែលសំរាមក្នុងក្រុងបានរ៉ាយប៉ាយពេញផ្លូវ និងគរស្ទើរប៉ុនកូនភ្នំទៅហើយនោះ។

 

ដោយសារតែចរចាមិនទាន់ត្រូវគ្នាជាមួយកម្មករ សាលារាជធានីភ្នំពេញ និងក្រុមអ្នកស្ម័គ្រចិត្តជាច្រើនបានបញ្ចេញរថយន្ត និងបានជួយប្រមូលសំរាមដោយខ្លួនឯង ដើម្បីជួយកាត់បន្ថយសំរាមដែលកំពុងកើនឡើង។ មិនតែប៉ុណ្ណោះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជ្រើសរើសកម្មករប្រមូលសំរាមរាប់រយនាក់ផងដែរ ដោយចំណាយលុយរាប់លានដុល្លារឯណោះ។

 

យោងតាមការប្រកាសរបស់លោកឧកញ៉ា បានឲ្យដឹងថា ក្រុមហ៊ុនឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសតៃកុងគ្រឿងចក្រសាស័រចូកសំរាមប្រភេទតូចចំនួន ៤៥នាក់ វេនថ្ងៃប្រាក់ខែ ៤០០ដុល្លារ និងវេនយប់ប្រាក់ខែ ៥០០ដុល្លារ។ ជាមួយគ្នានេះ លោកក៏ត្រូវការកម្មករដើរតាមសាស័រចំនួន ៣០០នាក់ផងដែរ ដោយវេនថ្ងៃទទួលបានប្រាក់ខែ ៣៥០ដុល្លារ និងវេនយប់ ៤០០ដុល្លារ រួមជាមួយនឹងឡានប៉ែនសម្រាប់ជួលបន្ទាន់ ដោយវេនថ្ងៃមួយខែ ១,៥០០ដុល្លារ និងវេនយប់ ១,៧០០ដុល្លារ។

 

សូមជម្រាបថា ការប្រកាសជ្រើសរើសកម្មករប្រមូលសំរាមរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រានេះ គឺជាការចំណាយផ្ទាល់របស់ក្រុមហ៊ុនលោក ក្នុងគោលបំណងជាការជួយដល់សង្គមក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈម ដោយមិនមែនជាក្រុម៊ហុនផ្ដល់សេវាកម្មប្រមូលសំរាមដូចក្រុមហ៊ុនស៊ិន ទ្រី ឡើយ។

អត្ថបទដោយ៖ Nevin

Related Articles