We TV Cambodia

ដើម្បីរក្សាទុកបន្លែ ផ្លែឈើឲ្យនៅស្រស់បានយូរ !

ដើម្បីរក្សាទុកបន្លែ ផ្លែឈើឲ្យនៅស្រស់បានយូរ !
រូបភាពតំណាង

ភាគ​ច្រើនស្រីៗ​គ្នា​យើង​សម័យ​នេះ ​មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ទៅ​ផ្សារ​ ដើម្បី​ម្ហូប​​ស្រស់​រាល់​ថ្ងៃ​ទេ ​តែង​ទិញ​ច្រើន​ដើម្បី​រក្សា​ទុក​ចម្អិន​បាន​ច្រើន​ថ្ងៃ។ ប៉ុន្ដែ​តម្លៃ​នៃ​អាហារូបត្ថម្ភ​ក្នុង​បន្លែ ផ្លែឈើ​​ទាំង​នោះ​ នឹងបាត់​បង់​អំឡុង​ពេល​ យើង​​ស្តុក​ទុក ទោះ​ដាក់​ក្នុង​ទូទឹកកក​ក៏​ដោយ។

១- មិនត្រូវចិតទុកចោល
ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ផ្លែឈើ និង​បន្លែ​ ​បាន​ចិត​ទុក​ចោល នឹង​បាត់​បង់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដល់​ទៅ ១/៤ ​នៃ​វីតាមីន​។ ការ​ទុក​ចោល​រយៈពេល ៥ – ៦ ថ្ងៃ នឹង​មាន​ផល​ប៉ះ​ពាល់​អុកស៊ីសែន​ច្រើន ​អាច​កាត់​បន្ថយ​នូវ​សារធាតុ​ចិញ្ចឹម​របស់​វា។

រូបភាពតំណាង

២- ទិញបន្លែ​ផ្លែ​ឈើ​ណាខ្ចីជាងគេ
នៅ​ពេល​ទៅ​ទិញ​បន្លែ ផ្លែ​ឈើ​ស្រស់ ​​ត្រូវ​តែ​ជ្រើស​រើស​យក​បន្លែ​ផ្លែ​ឈើ​ណា ​ខ្ចី​ជាង​គេ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ​ជាង​ផលិត​ផល​ផ្សេង​ទៀត។

រូបភាពតំណាង

៣- មិនត្រូវលាងសំអាតទេ
គ្រប់​បន្លែ និង​ផ្លែឈើ​ទាំង​អស់ ​មិនត្រូវ​​លាង​សម្អាតទុកមិនទេ ព្រោះវាធ្វើ​ឲ្យ​កើត​មានពពួក​ផ្សិត​បាន។ មិន​ត្រូវ​ត្រាំ​ផ្លែឈើ​ទេ ព្រោះ​ការ​ត្រាំ​ផ្លែ​ឈើ​ អាច​បាត់​បង់​នូវ​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន ​លុះ​ត្រា​តែយើង​ត្រូវ​ការ​យក​មក​ចម្អិន ឬញ៉ាំ ចាំយកចេញ​មក​លាង៕

រូបភាពតំណាង

 

ប្រែសម្រួល ៖ គឹមសួ

Related Articles