We TV Cambodia

ដើម្បីមានអនាគតផ្នែកហិរញ្ញវត្ថុល្អ អ្នកគួរបោះបង់ «ទម្លាប់អាក្រក់៤យ៉ាង» នេះ

ដើម្បីមានអនាគតផ្នែកហិរញ្ញវត្ថុល្អ អ្នកគួរបោះបង់ «ទម្លាប់អាក្រក់៤យ៉ាង» នេះ

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព៖​ Google

នាពេលបច្ចុប្បន្ននេះ​ យើងឃើញថាមនុស្សមួយចំនួននៅមិនទាន់មានការគិតគូរជាចំបង បាក់ពាក់ព័ន្ធនិងអនាគត់នៃការទុកដាក់ផ្នែកហិរញ្ញវត្ថុនោះទេ ពោលគឺពួកគេនៅមានទម្លាប់អាក្រក់មួយចំនួនដោយមិនដឹងខ្លួន ហើយគិតថាវាជារឿងសាមញ្ញធម្មតា។​

តាមការពិតទៅ  ក្នុងវ័យជាយុវវ័យជាវ័យដែលកំពុងលូតលាស់ ប្រឹងប្រែងទាំងការរៀនសូត្រ ធ្វើការងារ មានគំនិតសន្សំ ចេះរកចំណូលបន្ថែម ដូច្នេះហើយជាការល្អគឺប្រឹងទាន់ខ្លួននៅក្មេង កាលបើចាស់ទៅហើយគឺគ្មានពឹងអ្នកណាកើតទេ។

ហើយខាងក្រោមនេះ គឺជាទម្លាប់មិនល្អ ឬទម្លាប់មិនគួរបន្តអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ៖​

១) ទម្លាប់ចំណាយច្រើន

បើនិយាយដល់ការចាយវាយ គឺបើអ្នករកបានច្រើនប្រកដជាចាយច្រើនហើយ ហើយអ្វីដែលកាន់តែយ៉ាប់ទៀតនោះ អ្នកដែលរកបានតិចហើយនៅតែចាយច្រើនដែរ។ ដូច្នេះហើយគួរណាតែគិតគូរឡើងវិញ ថាអ្វីដែលចំាបាច់ ឬអ្វីដែលមិនចាំបាច់ជៀសវាងចាយចូលដើម។

២) ទម្លាប់រង់ចាំពេលមានលុយច្រើនទើបធ្វើការវិនិយោគ

គិតដល់ចំណុចនេះអ្នកខ្លះគាត់មិនហ៊ានប្រថុយទេ ក្នុងការវិនិយោគរកស៊ី ព្រោះគាត់គិតថាចាំទាល់តែមានលុយច្រើនទើបអាចដំណើរការបាន។ តាមការពិតទៅ អ្វីក៏ដោយគឺគួរតែផ្ដើមពីតូចទៅធំ ហើយយូរទៅអ្នកនឹងរៀនពីការងារទាំងនោះ។
៣) ទម្លាប់ធ្វើអ្វីដែលគ្មានគោលដៅច្បាស់លាស់ ឬចង់រកស៊ីច្រើនមុខពេក

ប្រសិនបើអ្នកមានទម្លាប់បែបនេះគួរគិតឡើងវិញ ព្រោះការដែលរស់នៅ ឬធ្វើអ្វីគ្មានក្បាលគ្មានកន្ទុយ មិនដឹងគោលដៅគឺចុងក្រោយដូចទូកកណ្ដាលទន្លេអ៊ីចឹង។ អ្នកគួរមានទស្សនៈវិស័យវែងឆ្ងាយ ដឹងពីអ្វីដែលអ្នកចង់ធ្វើ ហើយដៅគោលដៅមួយៗឱ្យចំៗ ប្រឹងមួយៗឱ្យច្បាស់ៗ កុំលំៗ ឱ្យតែបានបាន។​
៤) សំរាប់យុវវ័យ មានទម្លាប់គិតថាសប្បាយទាន់ខ្លួននៅក្មេង

និយាយមែនទែនទៅ អាពាក្យសប្បាយទាន់ខ្លួននៅក្មេងនេះហើយ ដែលជាថ្នាំសណ្ដំយុវវ័យឱ្យវេង្វេងភ្លេចខ្លួនទាំងក្មេងខ្ចី។ ព្រោះគេគិតថា នៅក្មេងមិនបាច់ប្រឹងទេ វាមិនទាន់ដល់ពេលផង ឬក៏គេគិតថា ប្រឹងធ្វើអ្វីបើគង់តែរស់នៅជាមួយឪពុកម្ដាយខ្លួនដដែលហ្នឹង? ទាំងនេះហើយជាការដែលគិតខុស។

ដូច្នេះហើយ បើដឹងថាអ្នកកំពុងស្ថិតក្នុងទម្លាប់ណាមួយនៃទម្លាប់មិនគួរររាប់រកទាំង៤ខាងលើ គួរតែគិតពិចារណាលេងៗទៅ ថា២០២០ហើយ គួរប្ដូរចេញ ឬក៏អត់?

 

 

 

Related Articles