We TV Cambodia

ដើម្បីផ្តោតអារម្មណ៍ឱ្យចំគោលដៅ គួរធ្វើបែបណា?

ដើម្បីផ្តោតអារម្មណ៍ឱ្យចំគោលដៅ គួរធ្វើបែបណា?

ដោយ៖ស្រីពេជ្រ

ប្រភព ឯកសារ

 

ដើម្បីទទួលបានជោគជ័យនៅក្នុងវិស័យអ្វីមួយយើងច្រើនតែដើរលើផ្លូវនៃពាក្យថាតស៊ូ ព្រោះជោគជ័យមិនមែនកើតចេញពីសំណាងនោះទេ វាកើតចេញពីការខិតខំប្រឹងប្រែងពិតប្រាកដ។ ជាការពិត វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះបណ្តាលខួរក្បាលឱ្យចងចាំ នៅលើការងារ នៅកន្លែងធ្វើការហើយសំខាន់បំផុតគឺត្រូវផ្តោតអារម្មណ៍លើគោលដៅរបស់អ្នក។

១)ពិចារណាឡើងវិញពេលជួបរឿងបរាជ័យ

យោងទៅតាមអ្នកជំនាញ នៅពេលដែលអ្នកជោគជ័យភាគច្រើនធ្លាក់ខ្លួនបរាជ័យ ពួកគេបាត់បង់មហិច្ឆតា។ ជាលទ្ធផលពួកគេមានអារម្មណ៍បរាជ័យទាំងស្រុងហើយក្លាយជាមនុស្សលាក់ពុត មិនត្រឹមតែចំពោះខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមនុស្សគ្រប់គ្នានៅក្នុងជីវិតរបស់ពួកគេផងដែរ។ដូចនេះ អ្នកគួរតែរៀនពីរឿងបរាជ័យទាំងនោះ ហើយចែករំលែកវាទៅកាន់អ្នកដទៃតាមដែលអាចធ្វើបាន។

២)ការផ្លាស់ប្តូរទៅជាតួនាទីប្រតិបត្តិ

សម្រាប់អ្នកជំនាញពេលខ្លះពិបាកក្នុងការបោះបង់ចោលជំនាញបច្ចេកទេស ហើយប្តូរទៅតួនាទីប្រតិបត្តិវិញ។ ពួកគេគិតថាប្រសិនបើពួកគេបាត់បង់ការងារ ពួកគេនឹងបាត់បង់សមត្ថភាពក្នុងការធ្វើការងារណាមួយ។ ប៉ុន្តែវាមិនមែនដូច្នោះទេ សមិទ្ធិផលខ្ពស់ជាច្រើនត្រូវបានជ្រើសរើសសម្រាប់តួនាទីជាអ្នកគ្រប់គ្រងពីព្រោះពួកគេបានបង្ហាញរួចហើយថាពួកគេពូកែផលិត ពូកែគ្រប់គ្រង ហើយទាំងនេះជាហេតុផលដែលពួកគេបន្តការងារគ្រាន់តែជាអ្នកចូលរួមវិភាគទានបុគ្គល។

៣)ភាពខុសគ្នារវាងភារកិច្ចបន្ទាន់និងសំខាន់ខ្លាំង

មានភាពខុសគ្នាតិចតួចរវាងកិច្ចការពីរប្រភេទ។ អ្នកជំនាញត្រូវការបែងចែករវាងការងារដែលសំខាន់ និងការងារដែលត្រូវធ្វើជាបន្ទាន់។ ប្រសិនបើពួកគេមានបញ្ញាវាងវៃពួកគេនឹងមិនយកចិត្តទុកដាក់ចំពោះកិច្ចការដែលមិនមានសារៈសំខាន់បំផុតនោះទេ។ ពួកគេយល់ថាដើម្បីផ្តោតអារម្មណ៍លើគោលដៅរបស់ពួកគេអាទិភាពចាំបាច់ត្រូវផ្តល់ទៅឱ្យកិច្ចការសំខាន់ៗជាមុនសិន។

៤)ធ្វើកិច្ចការច្រំដែល

កិច្ចការណាដែលប្រឈមនឹងហានិភ័យ ឬកិច្ចការណាដែលពិបាក នឹងធ្វើឱ្យអ្នកឆ្ពោះទៅរកគោលដៅ ព្រោះការងារពិបាកទាំំងនោះ នឹងបង្រៀនអ្នកពីរបៀបធ្វើការ ពីមួយថ្ងៃទៅមួយថ្ងៃ។ ឧទាហរណ៍ថា៖ នៅពេលដែលអ្នកជាប់គាំងនឹងការងារច្រំដែលៗ អ្នកអាចនឹងធុញ ឬចង់បោះបងវាចោល មកពីអ្នកបាត់បង់កម្លាំងចិត្តនឹងធ្វើរឿងដដែលៗ  តែតាមពិតទៅការងារច្រំដែលនេះទៅវិញទេ ដែលបង្រៀនអ្នកឱ្យចេះបត់បែនជាមួយការងារសព្វបែបយ៉ាង។៥)ហ៊ានប្រឈមនឹងហានិភ័យ

មនុស្សខ្លះមើលឃើញបញ្ហាជាឱកាស ឯខ្លះទៀតយល់ថាជារឿងដែលគ្រោះថ្នាក់ទៅវិញ។ ក្នុងការផ្ដោតទៅរកគោលដៅណាមួយដែលអ្នកបានដៅទុក បើអ្នកមិនលះ អ្នកមិនជម្នះ មិនហ៊ានប្រថុយនឹងស្ថានការមួយចំនួនដែលប្រឈមនឹងហានិភ័យទេ អ្នកមិនអាចស្វែងរកឱកាសជោគជ័យបានទេ ម្យ៉ាងអ្នកក៏មិនមានការចងចាំល្អៗក្នុងជិវីតដែរ បើអ្នកជួបតែរឿងងាយស្រួលនោះ។ដូច្នេះ បញ្ហាជាឱកាស បើអ្នកហ៊ានអ្នកនឹងទៅមុខ ចូរកសាងទំនុកចិត្ត និងកសាងយុទ្ធសា្រស្តដើម្បីសម្រេចរកគោលដៅមួយដែលជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *