We TV Cambodia

ដើម្បីទប់ស្កាត់កូវីដ១៩ ក្នុងពិធីបុណ្យរ៉ាម៉ាឌន គណៈដឹកនាំនៃសាសនាឥស្លាមចេញវិធានការណ៍មួយចំនួន

ដើម្បីទប់ស្កាត់កូវីដ១៩ ក្នុងពិធីបុណ្យរ៉ាម៉ាឌន គណៈដឹកនាំនៃសាសនាឥស្លាមចេញវិធានការណ៍មួយចំនួន

ដោយ៖ពេជ្រ

ភ្នំពេញ៖ដើម្បីកាត់បន្ថយ នៃការចម្លងកូវីដ១៩ ក្នុងប្រទេសកម្ពុជា នៃឱកាសបុណ្យរ៉ាម៉ាឌន(ខែតមអាហារ) របស់ជនជាតិខ្មែរឥស្លាម គណៈដឹកនាំបានចេញវិធានការសំខាន់ៗមួយចំនួន ដល់ឥស្លាមសាសនិកទាំងអស់អនុវត្តតាម។ នេះបើតាមសេចក្ដីប្រកាសពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាកាលពីម្សិលមិញនេះ។

វិធានការណ៍ ទាំំង៥ សំខាន់ៗ សម្រាប់ឥស្លាមសាសនិក អនុវត្តក្នុងកំឡុងខែតមអាហារ ឬខែរ៉ាម៉ាឌន មានដូចជា ការពិសារអាហារស្រាយបួស ដោយអនុវត្តនៅតាមផ្ទះរៀងៗខ្លួន។​

បន្ថែមពីនេះ ត្រូវធ្វើជាលក្ខណៈគ្រួសារសម្រាប់ការថ្វាយបង្គំពេលយប់ក្នុងខែម៉ារ៉ាឌន។ ក្នុងនោះដែរ ថ្ងៃបុណ្យរ៉យ៉ាហ្វីត្រាស់ ត្រូវអនុវត្តសឡាត(ថ្វាយបង្គំ) តាមផ្ទះ និងមិនបាច់ឃុតពះក៏បាន។

ម្យ៉ាង ការដើរសួរសុខទុក្ខគ្នានៅថ្ងៃបុណ្យរ៉យ៉ាហ្វីត្រាស់ គឺមិនត្រូវប្រមូលផ្ដុំ និងរក្សាគម្លាតពីគ្នា ពិសេសគឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាអនាម័យ ពាក់ម៉ាស់ និងចៀសវាងការចាប់ដៃគ្នា៕

 

Related Articles