We TV Cambodia

ដើម្បីទប់ទល់កូវីដ ១៩ កម្ពុជា នឹងកាត់ការចំណាយ ៥០%​ លើក្រសួងមួយចំនួន ឯក្រសួង៣ទៀត កាត់២៥%

ដើម្បីទប់ទល់កូវីដ ១៩ កម្ពុជា នឹងកាត់ការចំណាយ ៥០%​ លើក្រសួងមួយចំនួន ឯក្រសួង៣ទៀត កាត់២៥%

ដោយ៖ស្រីពេជ្រ

រូបភាព Facebook page សម្ដេច

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា​ នឹងកាត់បន្ថយការចំណាយចំនួន ៥០%ទៅលើក្រសួងមួយចំនួន ចំណែកឯក្រសួងការបរទេស  ក្រសួងពាណិជ្ជកម្ម និងទីស្ដីការគណៈរដ្ឋមន្រ្តី  នឹងកាត់តែ២៥%នៃការចំណាយប៉ុណ្ណោះ ដើម្បីត្រៀមថវិការមួយចំនួនប្រយុទ្ធនឹងជំងឺកូវីដ១៩។នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេច បានលើកឡើងថា ក្រសួងទាំងបីនេះចំណាយលុយច្រើន ហើយធ្វើការទាក់ទងកិច្ចការបរទេសក៏ច្រើនដែរ ដូច្នេះ ការដកថវិការត្រៀមទុករបស់រដ្ឋាភិបាលគឺមិនផ្អូមទេ។

សម្ដេច បន្តថា ធ្វើដូច្នេះព្រោះសន្សំថវិកាទុកសង្គ្រោះសេដ្ឋកិច្ចជាតិ ដែលកំពុងតែមានបញ្ហាទាក់ទិននឹងជំងឺកូវីដ 19  ហើយរដ្ឋាភិបាលបានត្រៀមបម្រុងថវិកា 30 លានដុល្លារសម្រាប់ប៉ះប៉ូវបញ្ហាសេដ្ឋកិច្ច ការចំណាយនូវបញ្ហាសុខាភិបាល បន្ថែមលើថវិកាច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2020ជាដើម។

សូមបញ្ជាក់ដែរថា រដ្ឋាភិបាលត្រៀមថវិការប្រមាណជា ៨០០លានដុល្លារ   ដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាប្រសិនបើជំងឺ កូវីដ ១៩ នេ អូសបន្លាយដល់រយៈពេល​៦ខែ៕​

 

 

Related Articles