We TV Cambodia

ដើម្បីទទួលបានជោគជ័យក្នុងជីវិតតើលោកអ្នកគួរធ្វើដូចម្តេចខ្លះ?

ដើម្បីទទួលបានជោគជ័យក្នុងជីវិតតើលោកអ្នកគួរធ្វើដូចម្តេចខ្លះ?
រូបភាពឯកសារ

ចំណេះដឹង៖ លោក​អ្នក​ប្រាកដ​ជា​បាន​អាន​ច្រើន​រួច​មក​ហើយ​អំពី​គន្លឹះ​សម្រាប់​ជោគ​ជ័យ​ក្នុង​ជីវិត ជា​ពិសេស គឺ​អាន​ឯកសារ​ជា​ភាសា​បរទេស។

ថ្មីៗ ខ្ញុំបានប្រទះឃើញនូវគេហទំព័រអ៊ិនថឹណិត ទំព័រហ្វេសប៊ុក និង YouTube របស់ព្រះតេជគុណ គូ សុភាព ដែលព្រះអង្គបានផលិតជាវីដេអូខ្លីៗចែករំលែកចំណេះដឹងល្អៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាភាសាខ្មែរស្រាប់។

ក្នុងនោះ យើងចាប់អារម្មណ៍គ្លីបមួយ អំពីគន្លឹះ៨យ៉ាងដែលនាំឲ្យជីវិតមានជោគជ័យ ដែលមានន័យខ្លឹមសារដូចខាងក្រោម៖

ភាព​ជឿជាក់

ហ៊ាន​សាក​ល្បង ហ៊ាន​ចាប់​ផ្ដើម

តស៊ូ​ព្យាយាម មិន​លះ​បង់

មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ

មាន​ទំនាក់​ទំនង​ល្អ

ការងារ​ហ្មត់​ចត់

ពិចារណា​ល្អិត​ល្អន់​មុន​ធ្វើ

មាន​ស្មារតី​រឹង​មាំ

ក្រៅ​ពី​កត្តា​ទាំង​ ៨យ៉ាង​ខាង​លើ ដែល​នាំ​ឆាក​ជីវិត​របស់​លោក​អ្នក​ទៅ​ដល់​ជោគជ័យ ព្រះភិក្ខុ​ វជិរប្បញ្ញោ គូ សុភាព​ ក៏​បាន​ណែនាំ​បន្ថែម​ថា អ្នក​ចាំ​បាច់​ក៏​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់​ចំនួន ៣ សម្រាប់​ជីវិត​រ​បស់​អ្នក​ផង​ដែរ។

គោលការណ៍​សំខាន់​ទាំង​ ៣ រួម​មាន​ដូច​ខាង​ក្រោម៖

១) ខន្តី៖ ត្រូវ​ចេះ​អត់​ធ្មត់​ចំពោះ​ការលំ​បាក​ទាំង​ឡាយ ទើប​បាន​ជោគជ័យ។

២) សច្ចៈ៖ ស្មោះត្រង់​ជាមួយ​ភរិយា​ស្វាមី ដៃគូ​រក​ស៊ី​ ទើប​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ។

៣) កតញ្ញូ៖ ដឹង​គុណ តប​គុណ​ចំពោះ​អ្នក​ដែល​ធ្លាប់​ជួយ​យើង ទើប​ជីវិត​បាន​ថ្កុំថ្កើង។

មាន​ទ្រព្យ​ មាន​យស មាន​គុណធម៌ ទើប​ជីវិត​បាន​សុខ៕

ដោយ៖ ឧត្ដម

ប្រភព៖ ខេមបូណូមីស

Related Articles