We TV Cambodia

ដើម្បីទទួលបានជើងស្រឡូនស្អាតអាចអនុវត្តតាមវិធីងាយៗនេះបាន

ដើម្បីទទួលបានជើងស្រឡូនស្អាតអាចអនុវត្តតាមវិធីងាយៗនេះបាន

ពេលខ្លះចង់ទៅហាត់ប្រាណយករាង Goal នឹងគេដែរតែខ្លាចរាងមិនស្រឡូនស្អាតដូចគេបែរជាឡើងសាច់ដុំ មិនស្អាតទៅវិញ ។ បើសិនជាអ្នក មានរាងតូចល្អិត ហើយតែមានជើងមិនស្រឡូន មិនសមនឹងដងខ្លួនទេនោះ គួរតែសាកល្បងលំហាត់ប្រាណនេះ ទាំងមុនពេលចូលគេង។

លំហាត់ប្រាណ ទី ១៖ ផ្កេកខ្លួនរបស់អ្នក បន្ទាប់មកលើកជើងស្តាំឡើងលើចុះឡើងៗចំនួន ២០ ដងហើយ ៣ ដង ក្នុងជើងម្ខាង។

លំហាត់ប្រាណ ទី២៖ លំហាត់ប្រាណប្រភេទនេះមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការជួយអោយ ជើងស្រឡូនស្អាតប៉ុណ្ណោះទេថែមទំាងជួយអោយក្បាលពោះរាបស្មើថែម ទៀតផង ។ ទម្រេតខ្លួនដោយមានដៃទ្រទំងន់ខ្លួនអ្នក ហើយលើកជើងចុះឡើងដូចរូបខាងលើនេះអោយបាន ២០ ដងក្នុងមួយសារ សរុប ចំនួន ៣ សារ។

លំហាត់ប្រាណ ទី៣៖ ផ្តេកខ្លួនរបស់អ្នកលើគ្រែ រួចបញ្ឈរជើងទាំង២ឡើងលើ ដោយដាក់កែងជើងអោយទល់ជញ្ជាំង ហើយលើកជើងចុះឡើងអោយរូបខាងលើ នេះ ចំនួន ២០ ដង ក្នុងមួយសារ ចំនួន៣ សារ។

ប្រែសម្រួល៖ គឹមសួ

Related Articles