We TV Cambodia

ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិឡើងវិញ រដ្ឋាភិបាលបម្រុងថវិកាប្រមាណ១ពាន់លានដុល្លារ

ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិឡើងវិញ រដ្ឋាភិបាលបម្រុងថវិកាប្រមាណ១ពាន់លានដុល្លារ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិឡើងវិញ រដ្ឋាភិបាលកម្ពុជាបម្រុងថវិកាប្រមាណ១ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះ ដែលថវិកាទាំងនោះមួយចំនួនបានបញ្ចេញផ្តល់ដល់កម្មករនិយោជិត និងក៏ត្រូវផ្តល់គ្រួសារក្រីក្រនៅពេលឆាប់ៗខាងមុខនេះដែរ។ នេះបើតាមការបញ្ជាក់របស់ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក មាស សុខសេនសាន បានឱ្យដឹងថា៖ «ឥឡូវនេះ គិតជាត្រួសៗ យើងបានបម្រុងចំណាយប្រមាណ១ពាន់លានដុល្លារ , យើងបន្ដបើកបណ្ដើរៗ ដូចជាកម្មករ ហើយឆាប់ៗនឹងឃើញដល់ប្រជាជនក្រីក្រ»។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានគិតចំពោះបញ្ហាកូវីដ-១៩នេះ ហើយរាជរដ្ឋាភិបាលមិនបណ្ដែតបណ្ដោយរហូតដល់សេដ្ឋកិច្ចជាតិធ្លាប់ចុះ ឬខ្វះថវិកានោះដែរ គឺរាជរដ្ឋាភិបាលបានគិតគូររួចជាស្រេច។

សូមបញ្ជាក់ដែរថា ចំពោះចំណូលថវិកាបានមកពីថវិកាជាតិ ថវិកាសន្សំ និងកាត់ថវិកាឆ្នាំ២០២០ខ្លះ និងមានថវិកាខាងក្រៅផ្សេងទៀត, ដែលរាជរដ្ឋាភិបាលខិតខំប្រមូលមកទាំងអស់ ដើម្បីទ្រទ្រង់ និងកាត់បន្ថយផលប៉ះពាល់៕

Related Articles