We TV Cambodia

ដើម្បីដើរចូលជីវិតអាពាហ៏ពិពាហ៏ឱ្យបានយូរអង្វែង អ្នកគួរតែមានចំណុចទាំងនេះ

ដើម្បីដើរចូលជីវិតអាពាហ៏ពិពាហ៏ឱ្យបានយូរអង្វែង អ្នកគួរតែមានចំណុចទាំងនេះ

អ្នកគ្រប់គ្នាប្រហែលជាធ្លាប់ជួប ឬដឹងហើយថា ជីវិតអាពាហ៏ពិពាហ៏ ដែលហៅកាត់ថា ជីវិតជាប្ដីប្រពន្ធនោះ គឺវាមិនងាយស្រួល ដូចការរស់នៅជាមួយគ្រួសារ ឬម្នាក់ឯងឡើយ​។ ជាការពិតណាស់ បើអ្នកចង់សាងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាបានយូរអង្វែង អ្នកគួរតែចេះស្វែងយល់ពីរឿងខាងក្រោមនេះជាមុនសិន ថាតើមានអ្វីខ្លះ?

  • អត្រានៃការមិនត្រូវគ្នាគឺមានច្រើន ដូច្នេះ ត្រូវតែមានគំនិតចេះពិភាក្សាគ្នានៅពេលដែលមានរឿង ព្រោះអ្នកនឹងរស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ មានតែការចេះពិភាក្សាទេ ទើបធ្វើឱ្យអ្នកទាំងពីរមិនបែកបាក់គ្នាយ៉ាងងាយ។
  • ធ្វើជាមិត្តដែលអាចនិយាយរឿងផ្សេងៗប្រាប់គ្នាបាន ទើបអ្នកអាចរស់នៅជាមួយគ្នាដោយមានសុភមង្កល។

 

  • ចំនុចដែលសំខាន់បំផុតនោះគឺ អ្នកត្រូវតែចេះស្វែងយល់ពីគ្នា ហើយជឿទុកចិត្តគ្នា ព្រោះមានតែចំនុចទាំងពីរនេះទេដែលអាចធ្វើឱ្យអ្នកដើរទៅមុខបាន។
  • អ្នកត្រូវតែរៀនចេះទទួលយកគ្រួសាររបស់ប្តី ឬប្រពន្ធអ្នក ព្រោះអាពាហ៍ពិពាហ៍មិនមែនជារឿងរបស់អ្នកទាំងពីរទេ វាជារឿងរបស់គ្រួសារទាំងពីរ។
 

 

  • ត្រូវតែមានចិត្តទូលាយ មិនប្រកាន់ច្រើន មិនងងក់ ឬ ប្រចណ្ឌ។

 

ប្រែសម្រួលដោយ៖ ពិសី

Related Articles