We TV Cambodia

ដើម្បីជួយឲ្យសិស្សានុសិស្សអាចសិក្សាបានក្នុងពេល COVID-19 កំពុងរីករាលដាល ក្រសួងពត៌មានបានដាក់ឲ្យដំណើរការ App ដែលអាចឲ្យសិស្សសិក្សាដោយខ្លួនឯងបាន

ដើម្បីជួយឲ្យសិស្សានុសិស្សអាចសិក្សាបានក្នុងពេល COVID-19 កំពុងរីករាលដាល ក្រសួងពត៌មានបានដាក់ឲ្យដំណើរការ App ដែលអាចឲ្យសិស្សសិក្សាដោយខ្លួនឯងបាន
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន (ប្រភព៖ ក្រសួងពត៌មាន)

ប៉ុន្មានសប្តាហ៍ក្រោយពីមានការរកឃើញអ្នកផ្ទុកមេរោគ COVID-19 ក្នុងប្រទេសកម្ពុជារួចមក រដ្ឋាភិបាលបានចាត់វិធានការមួយចំនួនដើម្បីទប់ស្កាត់ការរីលរាលដាលនៃមេរោគមួយ ហើយការផ្អាកការសិក្សាដោយបិទសាលារៀនជាបណ្ដោះអាសន្នក៏ជាវិធានការមួយផងដែរក្នុងចំណោមវិធានការផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានឹងការបិទសាលារៀនជាបណ្ដោះអាសន្ននេះដែរ ក្រសួងអប់រំ យុវជន​ និងកីឡាក៏បានរៀបចំកម្មវិធីសិក្សាតាមអនឡាញដើម្បីជួយឲ្យសិស្សានុសិស្សអាចសិក្សានៅតាមផ្ទះបានដោយខ្លួនឯងផងដែរ ដោយគ្រាន់តែប្រើអ៊ីនធឺណេត។ មិនតែប៉ុណ្ណោះ ក្រៅពីក្រសួងអប់រំ ក៏មានក្រសួងពត៌មានផងដែរដែលបានចូលរួមក្នុងការជួយដល់ការសិក្សារបស់សិស្សតាមរយៈប្រព័ន្ធអនឡាញនេះ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន (ប្រភព៖ ក្រសួងពត៌មាន)

យោងតាមប្រសាសន៍របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាននៅក្នុងកិច្ចប្រជុំជាលើកទី២ ដើម្បីពិនិត្យត្រៀមរៀបចំកម្មវិធីបង្រៀនពីចម្ងាយ (E-Learning) បានឲ្យដឹងថា ក្រសួងព័ត៌មានបានរៀបចំ​ជា​កម្មវិធី​បង្រៀនតាមរយៈ App ក្រសួងព័ត៌មាន និងការផ្សាយ​បន្តផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ផងដែរ។ សម្រាប់ទូរទស្សន៍ DTV នេះទៀតសោត គឺ​សិស្សានុសិស្សអាចបើកមើលបានតាម​បណ្តាញ​ផ្កាយរណបរបស់ ទូរទស្សន៍ តេជោ DTV ដោយមិនចាំបាច់ប្រើអ៊ិនធឺ​ណេតនោះទេ។

ការសិក្សាតាមរយៈ E-Learning (រូបតំណាង/ប្រភព៖ Google)

ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បាន​បន្ថែម​ថា កិច្ចការងារនេះធ្វើឡើងដើម្បីជាការចូលរួម​ចំណែក​ជាមួយ ក្រសួង​អប់រំ យុវជន និងកីឡា ដែល​កំពុងធ្វើការបង្រៀនតាមរយៈ App ផ្លូវការរបស់​ខ្លួន​ផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រសួងពត៌មាន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *