We TV Cambodia

ដើម្បីជួយទប់ស្កាត់ជំងឺ COVID-19 ក្រុមហ៊ុន Cellcard នឹងដាក់ឲ្យដំណើរការគម្រោងថ្មី Cellcard 4U ដើម្បីជួយដល់ការទំនាក់ទំនងរបស់អតិថិជន

ដើម្បីជួយទប់ស្កាត់ជំងឺ COVID-19 ក្រុមហ៊ុន Cellcard នឹងដាក់ឲ្យដំណើរការគម្រោងថ្មី Cellcard 4U ដើម្បីជួយដល់ការទំនាក់ទំនងរបស់អតិថិជន
គម្រោង Cellcard 4U (ប្រភព៖ ហ្វេសប៊ុក)

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាអាចពឹងផ្អែកលើក្រុមហ៊ុន Cellcard ដោយក្រុមហ៊ុននឹងខិតខំរក្សាសេវាកម្មទាំងអស់ឱ្យដំណើរការបានពេញ២៤ម៉ោង។ «ក្រុមហ៊ុន Cellcard កំពុងបង្កើនចំនួនភ្នាក់ងារបំរើអតិថិជន ដើម្បីបង្កើនសមត្ថភាពសេវាកម្មទំនាក់ទំនងអតិថិជន អោយពេញ២៤ ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុង ១សប្តាហ៍។ ប្រសិនបើអតិថិជនត្រូវការជំនួយរបស់យើង គឺយើងនឹងនៅទីនេះដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់»។

ក្នុងនោះក្រុមហ៊ុន Cellcard ក៏បានដាក់ចេញនូវគម្រោងជាច្រើនដូចជា ការពង្រីកម៉ោងប្រតិបត្តិការបន្ថែមមួយម៉ោងទៀតនៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៦: ៣០ ល្ងាច,  គម្រោង Cellcard 4U ដែលអាចអោយអតិថិជនរក្សាទុកទិន្នន័យការហៅចេញ និងការផ្ញើសារដែលពួកគាត់ប្រើមិនអស់ អាចប្រើប្រាស់បន្តទៅសប្តាហ៍ក្រោយ ហើយពួកគាត់អាចបន្តទុកវារហូតទៅដល់ពេញ១ឆ្នាំ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា គម្រោង Cellcard 4U នេះមានតម្លៃ ៥០០០៛ក្នុងមួយសប្តាហ៍ ដែលផ្តល់ការប្រើទិន្នន័យអិនធឺណេតបានរហូតដល់ ៥GB, ការហៅចេញបានរហូតដល់ ៥០០០នាទី និងការផ្ងើរសារបានរហូតដល់ ៥០០សារផងដែរ។ មិនតែប៉ុណ្ណោះ អតិថិជនដែលបញ្ចូលទឹកប្រាក់រៀងរាល់សប្តាហ៍ក្នុងរយៈពេល ៣សប្តាហ៍ជាប់គ្នានឹងទទួលបានគម្រោងដោយមិនគិតថ្លៃនៅសប្តាហ៍ទី៤។ រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះដោយគ្រាន់តែចុច *5000# ។ ហើយអតិថិជនថ្មី អាចទូរស័ព្ទមកលេខ ០១២ ៨១២ ៨១២ ឬទៅកាន់ហាង ឬបណ្តាញចែកចាយស៊ីមដោយឥតគិតថ្លៃរបស់ពួកគាត់បាន៕

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles