We TV Cambodia

ដើមទុន៥០០ដុល្លារ បំពេញក្ដីស្រម៉ៃរហូតបានជោគជ័យ ពង្រីកហាងបានច្រើនសាខា

ដើមទុន៥០០ដុល្លារ បំពេញក្ដីស្រម៉ៃរហូតបានជោគជ័យ ពង្រីកហាងបានច្រើនសាខា

ម្ចាស់ហាងបុកល្ហុងដ៏ល្បីមួួយរូប ឈ្មោះថា តុង ជាអតីតពលករចំណាកស្រុកទៅនៅប្រទេសថៃ។ ដោយសារមានជីវភាពក្រីក្រ បងប្រុសតុង គឺមិនដែលធ្លាប់បានចូលរៀននោះទេ ហើយនៅអាយុ ២៥ ឆ្នាំ គាត់បានធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ។  ការងារនៅស្រុកថៃដំបូង គឺគាត់បានទៅធ្វើនៅកន្លែងទិញអេតចាយមួយកន្លែង ហើយបន្ទាប់ទៀតបងប្រុសក៏ផ្ទាស់ប្ដូរទៅធ្វើការនៅហាងអាហារមួយដែលបង្រៀនគាត់មានឲ្យជំនាញបុកល្ហុងដូចសព្វថ្ងែ។ បងប្រុសបានលើកឡើងថាក្នុងអំឡុងពេលធ្វើនៅក្នុងស្រុកគេ បងប្រុសតែងតែគិតថាចង់ចេញរកស៊ីខ្លួនឯង ហើយដោយមើលឱកាសនៅស្រុកខ្មែរមិនទាន់មានអ្នកបើកអាជីវកម្មប្រភេទបុកល្ហុងថៃរសជាតិដើមនៅឡើយទេ។ ដូច្នេះហើយទើបបងប្រុសចាប់ផ្ដើមសន្សំបា្រក់ រហូតបានដើមទុន ៥០០ ដុល្លារ។ ក្រោយពេលសន្សំបានប្រាក់ ៥០០ ដុល្លារ បងប្រុសក៏បានត្រលប់មកចាប់ផ្ដើមអាជីវកម្មលក់បុកល្ហុងស្រុកខ្មែរវិញ។ ការចាប់ផ្ដើមដំបូងគឺបងប្រុសមិនមានហាងលក់ដូរត្រឹមត្រូវដូចគេឯងនោះទេ គឺបងប្រុសលក់នៅតាមចិញ្ចើមផ្លូវ ផ្លូវកាច់កែង ជាលក្ខណះអាជីវកម្មតូចតាចលក់តាមសំយ៉ាបផ្ទះគេតែប៉ុណ្ណោះ។

អ្នកខេត្ដតាកែវ រូបនេះបានលើកឡើងថានៅថ្ងៃដំបូងដែលគាត់លក់បាន គឺត្រឹមតែ ៧ ម៉ឺនរៀលប៉ុណ្ណោះ។ នៅថ្ងៃបន្ទាប់ៗភ្ញៀវមកទិញបុកល្ហុងបានការកើនឡើងរហូតពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៅទៀតដោយសារបុកល្ហុងរបស់បងប្រុសមានរសជាតិឆ្ញាញ់ និងជាតម្រូវការរបស់ប្រជាជនកម្ពុជាដែលនិយមបុកល្ហុងតាមថៃរសជាតិដើមផងនោះបានជំរុញឲ្យអាជីវកម្មតូចតាចនៅតាមសំយ៉ាបផ្ទះមួយនេះ បានប្រែក្លាយទៅជាអាជីវកម្មមួយដែលមានហាងសមរម្យមួយកន្លែង ដោយចំណាយពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។

អត្ថបទដោយ៖ ពិសី

Related Articles