We TV Cambodia

ដើមឈើអាយុកាល៣០០ឆ្នាំ​ ចំនួន៣ដើម ដែលពុកគល់ និងទ្រេតនៅ សួនកាណាឌីយ៉ា នឹងកាប់ចេញអាទិត្យក្រោយ

ដើមឈើអាយុកាល៣០០ឆ្នាំ​ ចំនួន៣ដើម ដែលពុកគល់ និងទ្រេតនៅ សួនកាណាឌីយ៉ា នឹងកាប់ចេញអាទិត្យក្រោយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់​និងនេសាទ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។

បើតាម ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង ​នៅព្រឹកនៅព្រឹកថ្ងៃ ០៨ មករានេះថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ មានដើមឈើ៣ដើម អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង និង ទ្រេត ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។

ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនិងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពី៣ដើមនេះ អង្គភាពរបស់លោកនឹងកាត់ក្រី(លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងថែមទៀត៕

Related Articles