We TV Cambodia

ដើមឈើធំៗចំនួន ៣ដើម នៅលើសួនច្បារកាណាឌីយ៉ា​ នឹងមិនមានការកាប់រំលំទេ

ដើមឈើធំៗចំនួន ៣ដើម នៅលើសួនច្បារកាណាឌីយ៉ា​ នឹងមិនមានការកាប់រំលំទេ

ដោយ៖ពេជ្រ

ភ្នំពេញ៖ បើតាមAKP បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង មិនអនុញ្ញាតឱ្យកាប់ដើមឈើធំៗចំនួន ៣ដើម នៅលើសួនច្បារកាណាឌីយ៉ានោះទេ មានតែដាំថ្មីបន្ថែមទៀត។

បើតាមAKP បានឱ្យដឹងថា ដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើប្រមាណ៥០ដើម នៅលើសួនច្បារ កាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង ស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្រេចឱ្យកាប់ចេញ ហើយដាំជំនួសថ្មីវិញនោះ  មកដល់ពេលនេះត្រូវបានឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ សម្រេចមិនឱ្យកាប់យកចេញនោះទេ មានតែដាំថ្មីបន្ថែមទៀត។

ការសម្រេចបែបនេះបានធ្វើឡើង ខណៈដែលឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាព ដើមឈើទាំងបីដើមនោះជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅ បន្តឈរទៀតបាន។   ឯកឧត្ដមបានបញ្ជាឱ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕

Related Articles