We TV Cambodia

ដូចម្ដេចដែលហៅថាសុភមង្គលពិតប្រាកដ?

ដូចម្ដេចដែលហៅថាសុភមង្គលពិតប្រាកដ?

ពាក្យថា« សុភមង្គល» មានន័យដូចម្ដេច? កាលពីថ្មីៗនេះ​ ខ្ញុំបានសួរប្អូនស្រីថា តើអារម្មរណ៏ថាមានសុភមង្គលបំផុតនៅពេលណា?
ប្អូនស្រី: គឺនៅពេលបានញាំរបស់ដែលចង់ញាំ និង បានទៅលេងកន្លែងដែលប៉ងប្រាថ្នា។
មែនហើយ តាមពិតសុភមង្គលនៅមិនឆ្ងាយពីយើងឡើយ វាអាស្រ័យទៅលើ ថាយើងកំណត់សុភមង្គលរបស់យើងនៅត្រង់ណាប៉ុណ្ណោះ អ្នកខ្លះបានកំណត់សុភមង្គលខ្លួនយ៉ាងខ្ពស់ រួចក៏ត្អូញត្អែថា ខ្ញុំគ្រាន់តែចង់បានសុភមង្គលមួយហេតុអីក៏ពិបាកម៉េ្លះ?តើមានធ្លាប់សួរខ្លួនឯងដែរទេ ថាតើអ្វីដែលយើងត្រូវការពិតប្រាកដ តើអ្វីដែលជាសុភមង្គលដែលយើងត្រូវការ?


បើសិនសូម្បីតែខ្លួនយើងផ្ទាល់ មិនដឹងថាខ្លួនឯងត្រូវការអ្វីអោយពិតប្រាកដទេនោះ កុំស្រម៉ៃថាជីវិតនេះទទួលបាន
សុភមង្គលអោយសោះ។ បើយើងម្នាក់ៗប្រកាន់មុខ ប្រកាន់ក្រោយ ទើសនេះ ទើសនោះ មិនចូលចិត្តនេះ មិនចូលចិត្តនោះ ស្អីបន្តិចខឹង ស្អីបន្តិចអន់ចិត្ត ម៉្ងៃៗគេធ្វើអីក៏មិនត្រូវចិត្តយើង បើអ្នកជាមនុស្សបែបនេះតើរស់នៅមានសុភមង្គលទេ?

មានអត្ថបទបងស្រីម្នាក់  គាត់ក៏ជួបបញ្ហាក្នុងជីវិតរបស់គាត់ គាត់ខំញញឹមយ៉ាងលំបាក ទើបគាត់យល់អារម្មណ៏មនុស្សម្នាក់ដែលមិនញញឹមតបគាត់ពីពេលមុន មានពេលខ្លះយើងម្នាក់ៗខំញញឹមក្លែងក្លាយ ដើម្បីលាក់នូវអារម្មរណ៏ពិតប្រាកដរបស់ខ្លួន ព្រោះខ្លាចខ្មាសគេ។ ដូច្នេះចូរកុំវាយតំលៃនណាម្នាក់ឆាប់ពេក ហើយចូរកុំកំណត់សុភមង្គលខ្លួនឯងខ្ពស់ពេក កុំខ្ពស់រហូតដល់ជីវិតនេះរកមិនឃើញសុភមង្គលអោយសោះ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles