ភ្នំពេញ៖ ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក មានការចែករំលែកតៗគ្នាពីមហាជន ស្ដែងឲ្យឃើញនូវ ការរៀបចំនូវប្រព័ន្ធគ្រប់គ្រង ផ្នែកពង្រឹកសមត្ថភាពរៀន និង បង្រៀន ក្នុងវិទ្យាល័យច្បាអំពៅ ដោយបំពាក់នូវកាមេរ៉ាតាមបន្ទប់រៀន ក្នុងទីក្រុងភ្នំពេញ។ ចំណុចមួយនេះ អាចត្រូវបានចាប់អារម្មណ៍ថា ដូចជាលើកទី១ មុនគេបង្អស់ក្នុងវិស័យស្ថាប័នអប់រំរបស់រដ្ឋ នៃកម្ពុជា។
ប្រភពរូបភាពដែលត្រូវបានបង្ហោះឡើង ដោយផេក អតីតសិស្សវិទ្យាល័យច្បារអំពៅ ជាមួយនឹងការពិពណ៌នា ថា “វិទ្យាល័យច្បារអំពៅបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀនដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន សម្រាប់ថ្នាក់ទី7,8,10,11 សម្រាប់ថ្នាក់ទី9និង12តាមក្រោយ”។
មហាជនមានការគាំទ្រ ក្រោយពីមើលឃើញនូវ ការរៀបចំបែបនេះ ព្រោះវាមានភាពងាយស្រួល ក្នុងការតាមដានសម្មភាពផ្សេងៗ ទាំងការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូ។ ម្យ៉ាងវិញទៀត វាក៏ធានាឲ្យបាននូវសុវត្ថភាពសិស្ស ផងដែរពីការប្រព្រឹត្ដទង្វើមិនគប្បីមួយចំនួន ក្នុងបន្ទប់រៀន។ ដោយឡែកជាឧទាហរណ៍ កាលពីមួយរយៈពេលចុងក្រោយ មានករណីឈ្លោះប្រកែកគ្នា ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ នឹងបង្កភាពរំខានដល់សង្គម។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក