We TV Cambodia

ដឹងអត់! ហេតុអ្វីបានជាធនាគារត្រូវការអ្នកវាយតម្លៃអចលនទ្រព្យ?

ដឹងអត់! ហេតុអ្វីបានជាធនាគារត្រូវការអ្នកវាយតម្លៃអចលនទ្រព្យ?

 រូបថត៖ គេហទំព័រ Zenithra

ដោយ៖ឧត្តម

វិស័យធនាគារគឺត្រូវការអ្នកឯកទេសផ្នែកវាយតម្លៃអចលនទ្រព្យជាចាំបាច់ដើម្បីធ្វើការវាយតម្លៃទីផ្សារអចលនទ្រព្យមួយប្រកបដោយភាពច្បាស់លាស់និងសុក្រិតភាពជួនអតិថិជនគ្រប់រូប។

អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យលើកឡើងថា​ ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
បានផ្តល់សារះសំខាន់ដល់បុគ្គលចង់ទិញនិងលក់លើវិស័យនេះខ្លាំងណាស់។ហើយអ្នកវាយតម្លៃអចលនទ្រព្យ 
កំពុងធ្វើប្រតិបត្តិការយ៉ាងខ្លាំងជាមួយធនាគារលើការផ្តល់ជូននូវព័ត៏មានប្រាកដមួយរបស់តម្លៃទីផ្សារដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់នូវប្រាក់កម្ចីដែលមានតម្លៃសមរម្យជូនពួកគាត់។

មិនតែប៉ុណ្ណោះវាក៏ជាទឡ្ហីករជួយដល់គ្រឹះស្ថានធនាគារ
ក្នុងការផ្តល់កម្ចីនិងតម្លៃសមរម្យទៅដល់អតិថិជន
ដោយ​គ្រឹះ​​ស្ថាន​ធនា​គារ​ទទួល​បាននូវព័ត៏មានជាក់លាក់មួយនៃតម្លៃអចលនទ្រព្យលើទីផ្សារ។ការវាយតម្លៃ​ផ្នែកអចលនទ្រព្យគឹធ្វើឡើងដើម្បីដឹងពីការ​កើនឡើងនិងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ​​នៅតាមតំបន់នានា។

ក្នុងយុគ្គសម័យថ្មីធនាគារពណិជ្ជ និង
អ្នកវាយតម្លៃផ្នែកអចលនទ្រព្យ នៅកម្ពុជាកំពុងក្លាយជាដៃគូ យ៉ាងជិតស្និទ្ធនឹងគ្នា
ក្នុងការផ្តល់ជូននូវតម្លៃទីផ្សារលើវិស័យអចលនទ្រព្យដល់មនុស្សគ្រប់រូប
និងសម្រាប់ទទួលបាននូវតម្លៃទីផ្សារដ៏ត្រឹមត្រូវដែលប្រកបដោយនូវចីរភាព
និងវឌ្ឍនភាពខ្ពស់។

លោក ងួន សុខសាន្ត ប្រធានផ្នែកទំនាក់ទំនងនៃធនាគារ BRED BANK CAMBODIA បានឲ្យដឹងថា​
ការវាយតម្លៃទាក់ទងនឹងផ្នែកអចលនទ្រព្យគឺធនាគារផ្ទាល់ដែលមានវត្តមានក្នុងស្រុកទាំងអស់ត្រូវការចាំបាច់ណាស់នូវការវាយតម្លៃអចលនទ្រព្យ
ដើម្បីឲ្យអ្នកវាយតម្លៃផ្តល់ទិន្ន័យអំពីតម្លៃហាងឆេងច្បាស់លាស់
សម្រាប់ធ្វើឲ្យមានភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចី​ និងការលក់
អចលនទ្រព្យផ្សេងៗដល់ពួកគាត់(អតិថិជន)។

លោក សុខសាន្ត ថ្លែងថា៖«នៅពេលដែលធនាគារទទួលបាននូវព័ត៏មាននិងជ្រាបច្បាស់ពីតម្លៃហាងឆេង
ពីទីផ្សារអចលនទ្រព្យទាំងអស់នោះគឹធ្វើឲ្យប្រតិបត្តិការ
រវាងធនាគារជាមួយនិងអតិថិជនមានភាពល្អប្រសើរ និង មិនខាតបង់នូវប្រាក់កាក់
ជាពិសេសការផ្តល់ប្រាក់កម្ចីសមស្របទៅនឹងតម្លៃទូទៅ។»

លោកបន្តថា៖ប្រសិនបើធនាគារមិនទទួលបានព័ត៏មានច្បាស់ការនោះទេ
ដូច្នេះរាល់ការផ្តល់ប្រាក់កម្ចីជូនអតិថិជនគឺប្រាកដណាស់នឹងផ្តល់នូវប្រាក់កម្ចីលើសពីតម្លៃទីផ្សារពិត
ហើយបុគ្គលនោះនឹងរងគ្រោះពីហានិភ័យនេះជាមិនខាន​ដូច្នេះទើបធនាគារត្រូវការអ្នកវាយតម្លៃមួយដែលមានជំនាញស្របតាមស្តង់ដារ»៕

Related Articles