ប្រទេសចំនួន១០នៅជុំវិញពិភពលោកកំពុងប្រកួតប្រជែង និងដណ្តើមគ្នាលើការកាន់កាប់ចំណាត់ថ្នាក់លេខមួយនៅពេលនាពេលអនាគត។ដោយបច្ចុប្បន្នគេមើលឃើញថាប្រទេសធំៗចំនួន២តែប៉ុណ្ណោះដែលកំពុងប្រដេញគ្នាលើ សេដ្ឋកិច្ចនោះគឺប្រទេសចិន និងសហរដ្ឋអាមេរិក។
ដោយឡែកអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងជាវិទូសេដ្ឋកិច្ចពិភពលោកបានព្យាករណ៍ថាប្រទេសទាំង១០ខាងក្រោមនិងមានសេដ្ឋកិច្ចខ្ពស់ជាងបណ្តាប្រទេសផ្សេងៗទៀតនៅឆ្នាំ២០៤០ និង២០៥០។ ខាងក្រោមនេះគឺជាបណ្តាប្រទេសដែលអ្នកជំនាញបានព្យាករណ៍ទុក។
១)ចិន
ចិនត្រូវបានគេរំពឹងថានឹងដណ្តើមតំណែងលេខ ១ ជាប្រទេសដែលមានសេដ្ឋកិច្ចរីកធំធាត់ជាងគេក្នុងពិភពលោកនៅឆ្នាំ ២០៥០។ ជាមួយនឹងប្រជាជនដែលមានវ័យចំណាស់ បូកផ្សំនឹងអត្រាកំណើន GDP ៤.៤% ជាមធ្យមប្រចាំឆ្នាំ។
២)ឥណ្ឌា
ឥណ្ឌាត្រៀមខ្លួនចូលទៅជំនួសកន្លែងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០៥០ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧.៧%។ ប្រទេសនេះត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើន GDP ខ្ពស់បំផុតគិតជាដុល្លារនៃប្រទេសមានក្នុងរបាយការណ៍របស់ PwC នេះ។
៣)សហរដ្ឋអាមេរិក
អាមេរិកអាចធ្លាក់តំណែងពីលេខ២ ឆ្នាំ ២០១៦ មកកាន់តំណែងលេខ៣ ឆ្នាំ ២០៥០ ដោយសារកំណើនយឺតនៃចំនួនប្រជាជន រូមផ្សំនឹងការធ្លាក់ចុះ GDP។
៤)ឥណ្ឌូនេស៊ី
ធ្លាប់ជាប្រទេសដែលឈរនៅលេខរៀងទី ៨ ក្នុងពិភពលោកក្នុងឆ្នាំ ២០១៦ តែពេលនេះប្រទេសនេះត្រូវបានគេសម្លឹងឃើញថានឹងក្លាយជាជើងខ្លាំងមួយរូបក្នុងឆ្នាំ ២០៥០ ដោយសារមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច។
៥)ប្រេស៊ីល
ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចថេរ តែការរីកលូតលាស់នៃសេដ្ឋកិច្ចមិនមានភាពផ្ទុះខ្លាំងដូចប្រទេស E7 ផ្សេងទៀតដូចជាម៉ិកស៊ិកនិងឥណ្ឌូនេស៊ី។ សម្រាប់ហេតុផលនេះទើបប្រេស៊ីលរំពឹងថានឹងស្ថិតក្នុងលំដាប់ទី ៥ ក្នុងឆ្នាំ ២០៥០។
៦)រុស្សី
ប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងឈរលើលំដាប់លេខ ៦ នៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ។ តែរឿងដែលគួរឲ្យខកចិត្តសម្រាប់ E7 នោះគឺការធ្លាក់ចុះនៃចំនួនប្រជាជន ដែលនាំឲ្យមានការយឺតយ៉ាវជាងការរំពឹងទុកលើការកើនឡើង GDP និងត្រូវបានគេរំពឹងថានឹងរារាំងសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងរយៈពេល ៣៣ ឆ្នាំខាងមុខ។
៧)ម៉ិកស៊ិក
មិនខ្វល់ថាលោក Trump សង់ជញ្ជាំងឃាំងរវាងប្រទេសខ្លួនឬអត់ទេ ក៏សេដ្ឋកិច្ចប្រទេសនេះនៅតែស្ថិតក្នុងកម្រិតរីកចម្រើន និងស្ថិតក្នុងលំដាប់ទី ១១ នៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតឆ្នាំ ២០១៦ និងបន្តកាន់តំណែងក្នុងលំដាប់ទី ៧ ឆ្នាំ ២០៥០ ផ្អែកតាមការកំណើនថេរនៃចំនួនប្រជាជននិង GDP។
៨)ជប៉ុន
ក្នុងនាមជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចខ្លាំងក្លាមួយនៅអាស៊ី ពេលនេះត្រូវបានគេរំពឹងថានឹងកំណើនសេដ្ឋកិច្ចយឺតបំផុតនៃប្រទេសដែលបានព្យាករណ៍បាយការណ៍របស់ PwC ក្នុងកម្រិតទាបជាមធ្យម ១,១% ក្នុងមួយឆ្នាំ ឯចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថានឹងមានការធ្លាក់ចុះយ៉ាងឆាប់រហ័សដោយគិតជាមធ្យម ០,៥% ក្នុងមួយឆ្នាំ។
៩)អាល្លឺម៉ង់
សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពីលំដាប់ទី ៥ របស់ពិភពលោកនៅក្នុងឆ្នាំ ២០១៦ ហើយធ្លាក់មកលំដាប់ទី ៩ ដោយ ២០៥០។ កំណើនសេដ្ឋកិច្ចយឺតយ៉ាវគឺមានត្រឹមតែ ១,៧% ក្នុងមួយឆ្នាំ និងចំនួនប្រជាជនដែលកំពុងធ្វើការថយចុះបើទោះបីជាការហូរចូលជនអន្តោប្រវេសន៍ថ្មីក៏ដោយ។
១០)ចក្រភពអង់គ្លេស(UK)
បើទោះជា PwC រំពឹងថា Brexit នឹងរារាំងសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមក្តី ការព្យាករណ៍រយៈពេលវែងនៅតែមានភាពវិជ្ជមាន។ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងធ្លាក់ចុះត្រឹមតែមួយកន្លែងប៉ុណ្ណោះនៅត្រឹមឆ្នាំ ២០៥០ ដែលសន្សំសំចៃដោយកំណើនប្រជាជនដែលកំពុងលូតលាស់និងកំណើនសេដ្ឋកិច្ចថេរ៕
