We TV Cambodia

ដឹងអត់ថា សម្ដី​មិន​ល្អ​របស់​អ្នក​ដទៃ​​អាច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់សុខ​ភាព​​​អ្នក​​ស្តាប់​យ៉ាងធ្ងន់ធ្ងរ

ដឹងអត់ថា សម្ដី​មិន​ល្អ​របស់​អ្នក​ដទៃ​​អាច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់សុខ​ភាព​​​អ្នក​​ស្តាប់​យ៉ាងធ្ងន់ធ្ងរ

ពាក្យសម្ដីអាក្រក់របស់អ្នកដទៃមិនខុសពីសំរាម ដែលស្អុយរលួយទេ ហើយខួរក្បាលយើងក៏មិនមែនជាធុងសំរាម​សម្រាប់​ដាក់​វាដែរ។ យ៉ាងណាមិញ នៅក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗតែងជួបនូវរឿងមិនសប្បាយចិត្ត ទុក្ខកង្វល់ខ្វល់គំនិតផ្សេងៗ ជាពិសេសគឺ​សម្ដីអ្នក​ដទៃ​ ឬមនុស្សជុំវិញខ្លួនដែលយើងតែងតែឭដោយខានពុំរួច។

​ ការដែលត្រូវគេស្ដីបន្ទោស​ហើយ​មិន​​តបតមិនមែនជារឿងល្ងង់ ឬក៏អន់នោះទេ តែវាជារឿងល្អ ហើយពិតជាចំនេញពេលវេលា ​ព្រោះយើងអាចយកទៅធ្វើរឿងផ្សេង​ដែលមាន​ប្រយោជន៍​​ជាងនេះបាន។  និយាយឲ្យមែនទែនទៅ ចំពោះសម្ដីមិនល្អរបស់អ្នកដទៃ ពេលខ្លះប៉ះពាល់ដល់សុខភាព​យើងទៀតផង អាចបណ្ដាលឱ្យគេងមិនលក់ ឬលក់ទាំងសុបិនមិនល្អ ព្រោះចិត្តចេះតែនឹងឃើញនូវរឿងមិនល្អ ធ្វើឲ្យចិត្តម៉ង់សៅ​ហើយរាងកាយក៏ចុះទ្រឌទ្រោមតាមនោះដែរ។

 សរុបមក គឺមិនល្អទាំងសងខាង ប៉ុន្ដែបើយើងនៅស្ងៀមមិនតបត និងព្រមអភ័យដល់គេ នោះយើង​នឹងមានជ័យជម្នះលើគេ ហើយពាក្យសម្ដីរបស់គេដែលនិយាយមកយើង ចុងក្រោយនឹងត្រូវធ្លាក់ទៅបុគ្គលនោះវិញ។ ម្យ៉ាងវិញទៀតវាក៏ជាទឹកចិត្តមួយដ៏ល្អប្រពៃដែលមនុស្សគ្រប់រូបគួរមាន ជាពិសេសពេលប្រកបអាជីវកម្ម ឬធ្វើការឱ្យគេ តែងមានការ​ប៉ះពាល់ពាក្យសម្ដីនឹងគ្នាដោយខានពុំរួច ហើយលទ្ធផលការងារក៏មិនបានលទ្ធផលផ្លែផ្កាល្អដែរ ព្រោះចិត្តមិន​នឹងហ្ន មិនសប្បាយចិត្តរវល់តែគិតរឿងអត់បានការបែបនេះ។

អត្ថបទដោយ៖ ពិសី

Related Articles