We TV Cambodia

ដឹងអត់ថា ធូបមូសមួយបន្ទះមាន​ឥទ្ធិពល​ខ្លាំងស្មើនិងបារីមួយដើម

ដឹងអត់ថា ធូបមូសមួយបន្ទះមាន​ឥទ្ធិពល​ខ្លាំងស្មើនិងបារីមួយដើម

​សត្វ​មូស  ជាសត្វល្អិតចង្រៃ ដែលដើរ​រាត​ត្បាត​ដល់​មនុស្ស ចម្លង​នូវ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដូច​ជា​គ្រុន​ឈាម និង​គ្រុន​ចាញ់​ជា​ដើម។ ដើម្បី​ការពារ​ខ្លួន​ពី​សត្វ​ចង្រៃ​មួយ​នេះ ជាទូទៅប្រជាជនខ្មែរយើង​តែង​តែ​ប្រើ​ប្រាស់នូវ​ឡេ​ការពារ​ខ្លួន ​ថ្នាំ​បាញ់​មូស និងអុជ​ធូប​មូសជាដើម។ យ៉ាង​ណា​មិញ ការ​ការពារ​ខ្លួន​ពី​សត្វ​មូស​ដោយ​ប្រើ​ប្រាស់ ធូប​មូស​មិន​មែន​ជា​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​អី​វា​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ទៅ​ដល់​សុខភាព ពោល​ផ្សែង​ធូប​មូស​មួយ​បន្ទះ មាន​ឥទ្ធិពល​ខ្លាំង ស្មើ​បារី​មួយ​រយដើម។

លោក Sandeep Salvi ថ្លែង​ក្នុង​សន្និសិទ្ធ​ស្តី​ពី​ការ«​បំពុល​បរិស្ថាន និង​ផល​ប៉ះ​ពាល់​របស់​វា​ចំពោះ​សុខភាព» បាន​ឱ្យ​ដឹង​ថា ធូប​មូស​មួយ​បន្ទះ​មាន​ផ្ទុក​ដោយ​សារធាតុ​ប៉ះ​ពាល់​ជា​ច្រើន ដែល​អាច​បង្ក​បញ្ហា​ច្រើន​ដល់​សួត ហើយ​វា​ក៏​អាច​បង្ក​ជា​មហារីក​ផង​ដែរ។ សារធាតុ​ពុល​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ ដើម្បី​បណ្តេញ​សត្វ​មូស ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ស្រូប​យក​ផ្សែង​នេះ​ទៅ​ក្នុង​សួត សារធាតុ​ពុល​ទាំង​នោះ​នឹង​បង្ក​ជា​បញ្ហា​ដល់​សួត​របស់​យើង​ជាក់​ជា​មិនខាន។ យ៉ាងណាមិញបញ្ហាធូបមូសនេះ បានចាត់ចូលទៅ​ក្នុង​ក្រប​ខ័ណ្ឌ​ឱសថ​កសិកម្ម​គ្រប់​គ្រង​នៅ​ ប្រទេស​មួយ​ចំនួន ដោយ​ក្រសួង​សុខា​ភិបាល​តែង​តែ​ពិនិត្យ​និង​តាម​ដាន​ជានិច្ច​នូវ​វត្ថុ​ធាតុ​ ដើម និង​គ្រឿង​ផ្សំ​ផលិត អោយ​ត្រូវ​តាម​ស្តង់ដារ និង​មាន​ផល​ប៉ះ​ពាល់​តិច​តួច​បំផុត។ ហេតុដូចនេះហើយ យើងគ្រប់គ្នាគួរតែបញ្ឈប់នូវ​ការ​ប្រើ​ប្រាស់​ធូប​មូស​​ ភ្លាម​ទៅ ព្រោះ​អី​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​សួត​មនុស្ស។ ប៉ុន្តែយើងអាច​ប្រើ​ប្រាស់​វិធី​ការពារ​ខ្លួន​ដោយ​​ឡេ​លាប​ការពារ​ ស្បែក ថ្នាំ​បាញ់​សម្លាប់ រឺ​ស្ថិត​នៅ​ក្នុង​មុង​ជា​ដើមវិញ។

ប្រែសម្រួលដោយ៖​ ពីសី

 

Related Articles