We TV Cambodia

ដឹងទេថា ​Black Fridayមានប្រភព និងប្រវត្តិយ៉ាងណា?

ដឹងទេថា ​Black Fridayមានប្រភព និងប្រវត្តិយ៉ាងណា?

បើនិយាយពិដើមកំណើតនៃពាក្យ Black Friday គឺទាល់តែយើងក្រឡេកទៅមើលព្រឹត្តិការណ៍កំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមប៉ូលិសនៅក្នុងទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) បានចាប់ផ្តើមប្រើប្រាស់ពាក្យ «Black Friday» ដើម្បីពិពណ៌នានូវភាពចលាចលដែលកើតឡើង នៅពេលដែលអ្នកទេសចរក្នុងចំនួនយ៉ាងច្រើនដែលនៅជាយក្រុង បាននាំគ្នាចូលមកក្នុងទីក្រុងដើម្បីដើរទិញទំនិញក្នុងឱកាសឈប់សម្រាករបស់ពួកគេ។ មនុស្សច្រើនកុះករបែបនេះ បានបង្កការឈឺក្បាលយ៉ាងខ្លាំងដល់ប៉ូលិសនៃទីក្រុង Philadelphia ដែលត្រូវធ្វើការយូរម៉ោងជាងសព្វមួយដង ដោយសារពួកគេត្រូវដោះស្រាយបញ្ហាកកស្ទះចរាចរណ៌ គ្រោះថ្នាក់ បទល្មើសលួចទំនិញ បូករួមជាមួយបញ្ហាជាច្រើនទៀត។

ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ពាក្យ Black Friday ក៏បានដោតឬសគល់នៅក្នុងទីក្រុង Philadelphia ប៉ុន្តែអាជីវករនៅក្នុងទីក្រុងបានព្យាយាមប្រើប្រាស់ពាក្យ ដែលប្រសើរជាងមុនសម្រាប់ថ្ងៃពិសេសនេះ តាមរយៈការហៅវាថា Big Friday វិញ។ សម្រាប់អត្ថន័យពាក្យ Black Friday ដូចដែលគេប្រើដូចសព្វថ្ងៃនេះ គឺហាក់មិនទាន់រីកសាយទូទាំងអាមេរិកនៅឡើយទេ រហូតទាល់តែដល់ចុងទសវត្សឆ្នាំ១៩៨០ ក្នុងគ្រាដែលអាជីវករបានយកដំណើររឿងខាត-ចំណេញ ឬក្រហម-ខ្មៅ ដូចដែលបានលើកឡើងពីខាងលើ មកឃោសនា។

បច្ចុប្បន្នថ្ងៃ Black Friday ត្រូវគេចាត់ទុកជា ថ្ងៃដែលហាងលក់ដូរនៅអាមេរិកចាប់ផ្តើមទទួលបានប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ ព្រមទាំងជាថ្ងៃដើរទិញទំនិញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។ យ៉ាងណាក្ដី ពាក្យ Black Friday ក៏ទំនងជាមានអត្ថន័យផ្សេងមួយទៀតផងដែរ ដែលពុំទាក់ទងការទិញទំនិញនៅហាងលក់ដូរនោះឡើយ គឺពាក់ព័ន្ធទៅនឹងការខិតខំប្រមូលទិញមាសដោយបុគ្គលមួយចំនួន កាលពីឆ្នាំ១៨៦៩ នៅទីក្រុងញូយ៉ក ក្រោមគោលបំណងធ្វើឲ្យតម្លៃមាសលោតឡើងខ្ពស់កប់ពពក។

នៅសហរដ្ឋអាមេរិក ដែលត្រូវគេស្គាល់ថាជាថ្ងៃបុណ្យ Black Friday បានក្លាយជាថ្ងៃដ៏មមាញឹកបំផុតមួយប្រចាំឆ្នាំនៃការដើរទិញទំនិញ ជាពិសេសនៅអាមេរិកផ្ទាល់។ ហាងលក់ទំនិញអាមេរិកធំៗ តែងតែធ្វើការផ្ដល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសៗ សម្រាប់ផលិតផលចម្រុះជាច្រើន ដើម្បីទាក់ទាញអតិថិជន។

 

អត្ថបទដោយ៖ ពិសី

Related Articles