We TV Cambodia

ដឹងទេថា ភ្ញាក់ពីគេងមកស្ងួតមាត់ បណ្ដាលមកពីអ្វី?

ដឹងទេថា ភ្ញាក់ពីគេងមកស្ងួតមាត់ បណ្ដាលមកពីអ្វី?

ធ្លាប់ទេ​ ភ្ញាក់ពីគេងមកស្ងួតមាត់ដោយមិនដឹងមូលហេតុ? ជា​ទូទៅ​ អាការៈ​ស្ងួត​មាត់​នេះ​ កើតឡើង​នៅ​ពេល​ដែល​​យើង​មាន​​ទឹក​មាត់​មិន​គ្រប់គ្រាន់​​ ឬ​​​ចេញ​ទឹក​មាត់​តិចតួច ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​និយាយ​ ឬ​​លេប​ទឹក​មាត់​។ ក្នុងនោះដែរ មានកត្តាជាច្រើនដែលបណ្ដាលឱ្យមានបញ្ហាមាត់​ស្ងួត​ខ្លាំង​ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​រួមមាន៖

១. ប្រើប្រាស់​ថ្នាំ​

ថ្នាំ​មួយ​ចំនួន​ ដែល​យើង​កំពុង​តែ​ប្រើប្រាស់​ ក៏​អាច​បង្ក​ឲ្យ​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដូចជា​ថ្នាំ​​ប្រឆាំង​នឹង​ការ​ថប់បារម្ភ​ ធ្លាក់​ទឹក​ចិត្ត ឬ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ជាដើម។

២. ដកដង្ហើម​តាម​មាត់​​​​

​​​ជាមួយ​គ្នា​​នេះ​ដែរ​ ប្រសិនបើ​យើង​ដកដង្ហើម​តាម​មាត់​ ជាពិសេស​នៅ​ពេល​ដែល​យើង​គេង​លក់​ វា​​ក៏​អាច​នាំ​ឲ្យ​យើង​​មាន​ទឹកមាត់​តិចតួច​ដែរ​។ ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​​ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ ឬ​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​យើង​​តែងតែ​ដកដង្ហើម​តាម​មាត់​​។

៣. ជក់បារី​ ឬ​ផឹក​ស្រា

ការ​ជក់បារី​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​សួត​ប៉ុណ្ណោះ​ទេ​ វា​ក៏​​​អាច​​កាត់​បន្ថយ​នូវ​ការ​ផលិត​ទឹក​មាត់​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ងួត​មាត់។​ ​ ​មួយ​វិញ​ទៀត​ ជាតិ​អាកុល​​នឹង​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ ព្រម​ទាំង​​​ស្ងួត​មាត់​ជា​ប្រចាំ​។​

៤. កង្វះ​ជាតិ​ទឹក​

​​នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ រាងកាយ​ ក៏​ដូចជា​មាត់​របស់​យើង​នឹង​ខ្វះ​ជាតិ​ទឹក​។​ ​ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច​៨​កែវ​​ក្នុង​មួយ​ថ្ងៃ។​

សរុបសេចក្ដីមក​ ប៉ុន្មានចំណុចខាងលើនេះសុទ្ធតែជាកត្តាដែលបណ្ដាលឱ្យមានបញ្ហាស្ងួតមាត់។ ដូច្នេះ ដើម្បីការពារក៏ដូចជាជៀសវាងនូវបញ្ហានេះ​លោកអ្នកអាចអនុវត្តន៏តាមវិធីសាស្រ្ដដែលបានណែនាំក្នុង​អត្តបទ ឬ​ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងការតាមដានសុខភាពរបស់លោកអ្នក។

អត្ថបទដោយ៖​​ ពិសី

 

Related Articles