We TV Cambodia

ដឹងទេថា ទឹកអំពៅមួយកែវអាចផ្ដល់ប្រយោជន៏អ្វីខ្លះដល់សុខភាព?

ដឹងទេថា ទឹកអំពៅមួយកែវអាចផ្ដល់ប្រយោជន៏អ្វីខ្លះដល់សុខភាព?

មនុស្សមួយចំនួនធំតែងតែចូលចិត្តទទួលទានទឹកអំពៅ។ ទឹកអំពៅ ជាភេសជ្ជៈ​មាន​រស​ជាតិ​ផ្អែម​ត្រជាក់ ​ពេល​លាយ​ជាមួយ​នឹង​ទឹក​កក​។ បើ​យើងញុំាំ​ក្នុង​​អាកាស​ធាតុ​ក្តៅ និង​ជួន​ពេល​ស្រេក​ទឹក​ផង​នោះ​ រស​ជាតិ​ទឹក​អំពៅ​ហាក់ ​ផ្តល់​ឱ្យ​យើង​នូវ​ភាព​ស្រស់​ស្រាយ​ក្នុង​អារម្មណ៍​ដ៏​ជាទី​ពេញ​ចិត្ត​។ ទន្ទឹម​នឹង​នេះ ទឹក​អំពៅ​ក៏​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។

 

– ទឹកអំពៅ ជា​ភេសជ្ជៈ​បញ្ចុះ​នោម​ ដែល​អាច​ជួយ​ព្យាបាល​បញ្ហា​ផ្លូវ​ទឹក​មូត្រ គ្រួស​ក្នុង​ប្លោក​នោម និង​ធ្វើ​ឱ្យ​តម្រង​នោម​បំពេញ​មុខ​ងារ​បាន​ត្រឹម​ត្រូវ​។

-ទឹកអំពៅ​ អាចពង្រឹងសុខភាព​ថ្លើម ហើយ​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់​លឿង​ផង​ដែរ​។ ទឹក​អំពៅ​នឹង​ចាក់​បំពេញ​ឱ្យ​រាង​កាយ​នូវ​ប្រូតេអ៊ីន​ដែល​បាត់​បង់ រួម​ជាមួយ​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ។

– ទឹកអំពៅ ជា​ភេសជ្ជៈ​ប៉ូវកម្លាំង ព្រោះ​វា​សម្បូរ​ដោយ​កាបូហ៊ីដ្រេត (Carbohydrate) ប្រូតេអ៊ីន ដែក ប៉ូតាស្យូម និង​សារធាតុ​ចិញ្ចឹម​មាន​ប្រយោជន៍​ច្រើន​ទៀត​។

– ទឹកអំពៅ សម្បូរ​ដោយ​សារធាតុ​ខនិជ​ជា​ច្រើន ​ដែល​អាច​បង្ការ​បញ្ហា​ពុក​ធ្មេញ និង​ក្លិន​ដង្ហើម​មិន​ល្អ​ផង​ដែរ​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles