We TV Cambodia

ដឹងទេថា?  ឆ្នាំ២០២១ នេះ អចលនទ្រព្យអ្វីត្រូវប៉ាន់ ទាំងទីតាំង និងតម្លៃ ដែលគួរវិនិយោគ?

ដឹងទេថា?  ឆ្នាំ២០២១ នេះ អចលនទ្រព្យអ្វីត្រូវប៉ាន់ ទាំងទីតាំង និងតម្លៃ ដែលគួរវិនិយោគ?

ហេងៗ ឆ្នាំថ្មី ២០២១នេះ អចលនទ្រព្យកម្ពុជា អាចនឹងមានសន្ទុះឡើងវិញ ដោយសារមានពន្លឺពីវ៉ាក់សាំងនៅទូទាំងពិភពលោក និងកត្តាជះឥទ្ធិពលនានា ធ្វើ់ទីផ្សារអចលនទ្រព្យកម្ពុជា នឹងមានលំនឹង មិនលំបាកលំបិនដូចឆ្នាំ២០២០ ដែលធ្វើឱ្យអ្នកវិនិយោគអចលនទ្រព្យ ចាប់ផ្ដើមមានសកម្មភាពបណ្ដើរៗ ហើយគ្រប់គ្នាប្រាកដជាចង់ដឹងថា ឆ្នាំ២០២១នេះ អចលនទ្រព្យដែលសាកសម គួរតែវិនិយោគ?

លោកម៉ាន់ ច័ន្ទឌី ជាអគ្គនាយកក្រុមហ៊ុន IQI CAMBODIA បានលើកឡើងថា «សម្រាប់ឆ្នាំ២០២១ អចលនទ្រព្យដែលនៅតែមានទីផ្សារ និងគួរតែវិនិយោគ គឺដីធ្លី ដែលអាចចំណេញច្រើន និងមានសង្ឃឹមទទួលផលត្រលប់នាពេលអនាគត ដោយចំណាយលុយតិច ចំណេញច្រើនជាងវិនិយោគលើលំនៅឋាន»។ លោក ក៏បានបន្ថែមថា បើអ្នកវិនិយោគ មានផ្ទះស្នាក់នៅហើយ គួរតែសម្លឹងរកទិញដី ព្រោះវិនិយោគលើដី តម្លៃកើនឡើង កន្លែងខ្លះអាចដល់៣០០% ហើយកន្លែងណាផ្ទុះខ្លាំងអាចដល់៥០០% ហើយការវិនិយោគទៅលើដីធ្លី គឺស៊ីសងសងទៅទំហំទឹកប្រាក់របស់អ្នកវិនិយោគ ថាគួរទិញដីប្រភេទណា ជាដីហិកតា ឬទំហំបែបណា ទៅតាមសាច់ប្រាក់ និងធនធានជាក់ស្ដែង។លោកក៏បានសង្កត់ធ្ងន់ថា «ទីតាំងដីធ្លីជុំវិញក្រុង សុទ្ធតែជាកន្លែងគួរវិនិយោគ ដែលអាចកំណត់បានថា ៤០គីឡូម៉ែត្រពីទីប្រជុំជនក្រុង ជាក់ស្ដែងបើមើលទៅផ្លូវជាតិលេខ៦អា ក៍ជាបណ្ដុំទីប្រជុំជន សម្បូរលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម បើទៅផ្លូវជាតិលេខ២ ចន្លោះផ្លូវជាតិលេខ៣ និងលេខ៤ គឺមានលំនៅដ្ឋាន ដីឡូតិ៍ណែនតែម្ដង ទោខាងលិចក្រុង តំបន់បាសិទ្ធ គឺសម្បូរដោយគម្រោងរបស់រដ្ឋ កាន់តែអ៊ូអរ ហើយគួរតែស្វែងរកដីណា មានតម្លៃ១០ដុល្លារក្នុងម៉ែត្រការ៉េ ហើយអ្នកទិញ ត្រូវតែចេះប្រើប្រាស់ចំណេះដឹង និងរង់ចាំពេលវេលា»

គួរជម្រាបផងដែរថា ការវិនិយោគអចលនទ្រព្យកាន់តែមានភាពអំណោយផល ដោយសារតែកូវីដ១៩ ធូរស្បើយ ហើយសេដ្ឋកិច្ចកម្ពុជាទៀតសោត ចាប់ផ្ដើមមានលំនឹង ហើយអ្វីដែលសំខាន់ រដ្ឋាភិបាល កំពុងដុតដៃដុតជើង សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ស្ទើរតែគ្រប់កន្លែង ដែលធ្វើឱ្យវិស័យអចលនទ្រព្យ កាន់តែរីកតាមនោះដែរ។

 

Related Articles