We TV Cambodia

ដឹងទេថា​​ ត្រប់ពុតលំញង អាចព្យាបាលជំងឺ កាចសាហាវទាំងនេះ

ដឹងទេថា​​ ត្រប់ពុតលំញង អាចព្យាបាលជំងឺ កាចសាហាវទាំងនេះ

​តើអ្នកស្គាល់ត្រប់ពុតលំញងទេ?  វាមានរាងតូចល្អិត មូល​ ហើយងាយស្រួលរកងាយដាំ គេអាចយកមកធ្វើជាអាហារបាន ជាច្រើនមុខជាពិសេស គឺប្រហុកខ្ទិះ។ ក្រៅពីមានរសជាតិឆ្ងាញ់ពិសា  វាក៏នៅមានអត្ថប្រយោជន៍អាចជួយព្យាបាលជំងឺកាចសាហាវទាំងយ៉ាងនេះបានទៀតផងដូចជា៖

១. ជំងឺទឹកនោមផ្អែម៖ សារជាតិ pectin នៅក្នុងផ្លែត្រប់ពុតលំញង​ អាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម  និងសម្រួលឈាមឱ្យមានលំនឹង សម្រាប់់អ្នកជំងឺទឹកនោមផ្អែមផងដែរ។  សារធាតុនេះ មានតួនាទីជួយការពារ ការរលាកនៅក្នុងពោះវៀន ធ្វើឱ្យការរំលាយអាហារមានសភាពរលូន ជួយស្រូបយកជាតិស្ករមានប្រយោជន៍  និងរំលាយជាតិម្ស៉ៅយឺតៗ  នាំឱ្យកម្រិតនៃជាតិស្ករក្នុងឈាម ស្ថិតនៅក្នុងកម្រិតថេរ។

២. ជំងឺក្រពះ៖ ត្រប់ពុតលំញងវាមានសារជាតិពិសេសមួយ ដែលអាចជំនួយធ្វើឱ្យសះស្បើយដំបៅក្នុងក្រពះ ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងញៀន ការសេពសុរា និងភាពតានតឹងជាដើម យ៉ាងមានប្រសិទ្ធភាព។

. ជំងឺស្ទះសរសៃឈាម៖ ត្រប់ពុតលំញងជាអាហារដ៏អស្ចារ្យ ដែលមានផ្ទុក មកជាមួយនូវក្រុមសារធាតុ Torquay v Side ដែលមានសមត្ថភាព អាចជួយកាត់បន្ថយ កម្រិត កូឡេស្តេរ៉ុលនៅក្នុងឈាម  និងជម្រុញឱ្យថ្លើមអាចស្រូបយកកូឡេស្តេរ៉ុលមានប្រយោជន៍ នៅក្នុងឈាមបានបន្ថែមទៀត។ ព្រមទាំងរារាំងនៃការស្រូបយក កូឡេស្តេរ៉ុលអាក្រក់ ចូលទៅក្នុងពោះវៀន ជួយការពារការស្ទះសរសៃឈាម បានយ៉ាងល្អប្រសើរទៀតផង។

ហេតុដូចនេះហើយ ការបរិភោគត្រប់ពុតលំញង គឺពិតជាបានផ្តល់នូវ ផលប្រយោជន៍មិនធម្មតាឡើយ ដូច្នេះបើអ្នកមិនចេះពិសាគួរសាកល្បងទាំងអស់គ្នា និងមិនគួរស្ទាក់ស្ទើរទៀតទេ ក្នុងការចែករំលែកអាហារល្អៗនេះ ដល់មនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារ។

ប្រែសម្រួលដោយ៖៖ ពិសី

Related Articles