អចលនទ្រព្យ៖ ជាក់ស្ដែងកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ ទីផ្សារដី បន្ដកើនឡើងតម្លៃបន្ដិចម្ដងៗ រហូតដល់ចូលឆ្នាំ២០១៧ – ១៨ តម្លៃដីកាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត ខណៈដែលមាន ការលូកដៃចូលពីបណ្ដា អ្នកវិនិយោគបរទេសចូលមកជាមួយ។ ប៉ុន្ដែគួជាទីកត់សំគាល់ មកទល់ពេលនេះ អត្រាទីផ្សារដី ដូចជានៅទ្រឹង ខណៈឈ្មួញវិនិយោគធំៗទាំងក្រៅស្រុក និង ក្នុងស្រុក ក៏គ្មានសកម្មភាព។
កម្ពុជា ក្នុងកំលុងពេលទីផ្សារដីកំពុងតែត្រូវប៉ាន់ គេសង្កេតឃើញ មានតំបន់ចំនុចមួយចំនួន ដូចជា តាមបណ្ដាយផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ ៥ , ៤ និងផ្លូវជាតិលេខ ៣ ដែលផ្លូវជាតិទាំងនោះ ត្រូវបានស្ដិតក្នងតំបន់ ទទួលបានការអភិវឌ្ឈ ខ្លាំងលើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារឯកជន ការវិនិយោគតំបន់ឧស្សាហកម្ម ទើបធ្វើឲ្យតម្លៃ កើនឡើងស្ទើរតែទ្វេរគុណ។
តាមបណ្ដាយផ្លូវជាតិលេខ ៤ ចាប់តាំងពីចំនុចចោមចៅ ទៅដល់ ខេត្ដកំពង់ស្ពឺ ទីផ្សារដី ក្នុងឆ្នាំ២០១៣ មានសន្ទុះ ស្ទើតែមិនអាចកត់សំគាល់បាន ដោយហេតុ ក្នុងតំបន់ទាំងនោះ មានការវិនិយោគ ខ្លាំងលើផ្នែក វិស័យឧស្សាហកម្ម រោងចក្រសហគ្រាស ធំ តូច ដែលការវិនិយោគភាគច្រើនជា អ្នកវិនិយោគ ជាលក្ខណៈអន្ដរជាតិ។ ហេដ្ឋារចនាសម្ព័ន្ធល្អ ហើយនៅលើបណ្ដាយផ្លូវដែលមានសក្ដានុពលទៀត នោះ រឹតតែមាន ចំណុចខ្លាំងលើតំបន់ទីផ្សារ។
តែទោះជាយ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយ ចុងឆ្នាំ ២០១៩ – ២០ នេះទីផ្សារដី ដូចជា មិនមានសន្ទុះទៅមុខទៀតទេ។ ដោយឡែក ប្រជាពលរដ្ឋខ្លះដែលមានដីលក់កន្លងមក ក៏មានការខកចិត្ដ ព្រោះ ពេលនេះស្ងាត់ឈ្មួញ មកទាក់ទង។ ប្រជាពលរដ្ឋ នៅក្នុងខេត្ដកំពង់ស្ពឺ ដែលមានដីជាប់ផ្លូវ គាត់បាន ថ្លែងប្រាប់ថា ដីគាត់កាលពីដើម ឆ្នាំ២០១៨ ឈ្មួញឲ្យ តម្លៃ ក្បាល១ម៉ែត្រ ៧ពាន់ ដុល្លារ គាត់អត់លក់ ចាំមើលបន្ដទៀត ក្រែងលបានថ្លៃជាងនេះ តែក្រោយមក ស្ងាត់ឈឹង ចង់លក់ក្នុងតម្លៃ ប៉ុណ្ណឹងវិញ ក៏លែងមានអ្នកទិញដែរ។ បើទោះជាដី មានសភាព ទ្រឹង ប៉ុន្ដែបើឲ្យតម្លៃក្រោមនោះ ក៏គាត់មិនលក់ដែរ។
គូសបញ្ជាក់ផងដែរថា កន្លងមក ទីផ្សារដីនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ តំបន់ព្រំប្រទល់ខេត្ដ កណ្ដាល កំពង់ឆ្នាំង សន្ទុះដឺ នៅបន្ដមានទីផ្សារកើនឡើងនៅឡើយ ខណៈតំបន់នោះកំពុងស្ថិតក្នុងគម្រោង អភិវឌ្ឈផ្លូវ ធំ។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
