We TV Cambodia

ដីឡូត៍ឋានសួគ៌ត្រពាំងរូងកំពុងទាក់ទាញអ្នកវិនិយោគវិស័យអចលនទ្រព្យ

ដីឡូត៍ឋានសួគ៌ត្រពាំងរូងកំពុងទាក់ទាញអ្នកវិនិយោគវិស័យអចលនទ្រព្យ

ដោយៈ ទិន សុខាវុធ

ដីឡូតិ៍​មួយ​កន្លែង​ស្ថិតក្នុង​ឃុំត្រពាំង​រូង ស្រុក​កោះកុង ខេត្តកោះកុង កំពុង​ទទួលបាននូវ​ការចាប់អារម្មណ៍​ ពី​សំណាក់អ្នកវិនិយោគក្នុង​វិស័យ​អចលនទ្រព្យ​ និង​ត្រូវ​បាន​លក់​ដាច់​អស់​ជិត ៥០% ហើយ​។

ទន្ទឹមនឹងតំលៃ​ប្រាក់កក់ត្រឹមតែ $250 ដុល្លារ គំរោង​​ «ដីឡូត៍ឋានសួគ៌»​ ក៏​បាន​និង​កំពុង​​ដើរស្រប​នឹងផែនការអភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ដែល​នឹងប្រែក្លាយ​ឃុំ​ត្រពាំងរូង ជា​តំបន់ទេសចរណ៍ធម្មជាតិ​យ៉ាង​ប្រណិត ពោរពេញ​ទៅដោយ​ការកំសាន្ត​និង​លំហែកាយ​បែបធម្មជាតិគ្រប់បែបយ៉ាង​។

លោក​ អេង ឆៃលាង ដែលមានភាគហ៊ុននៅក្នុង​គំរោងដីឡូតិ៍​នេះ
បានថ្លែង​ប្រាប់អ្នកសារព័ត៌មានថា តំបន់​ត្រពាំង​រូង ជា​តំបន់ទេសចរណ៍​​ធម្មជាតិ​ដ៏ស្រស់ត្រកាល​មួយ
ព្រោះនៅទីនោះ មាន​ដងព្រែក​ដែល​មានទឹក​ប្រៃ​ដ៏​ថ្លា​ឆ្វង់​នៅ​រដូវ​ប្រាំង
និង​ទឹកសាប​ដ៏​ថ្លា​ឆ្វង់​នៅ​រដូវវស្សា​។

លោក​បានបន្ថែមទៀត​​ថា ក្រុមហ៊ុន​របស់លោក កំពុង​វិនិយោគ​ប្រែក្លាយ​តំបន់នេះ​ អោយ​ក្លាយ​ទៅ​ជា​តំបន់មួយ​ពោរពេញ​ទៅដោយ​សក្តានុពលទេសចរណ៍​ធម្មជាតិ ដែលអាច​ទាក់ទាញភ្ញៀវ​ទេសចរណ៍​ជាតិ​និងអន្តរជាតិមកពី​គ្រប់ទិសទី​។

គំរោង​ដីឡូតិ៍​ត្រពាំង​រូង​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន  Easy​ Property​ Investment​ Co​, Ltd ។ គំរោង​​នេះ​ត្រូវ​​លាតសន្ធឹងលើផ្ទៃ​ដីជិត ៥ ហិកតា ដែល​អាច​​បែង​ចែក​​ជា​ដីឡូតិ៍តូច​ៗ​មានទំហំ​ចាប់​ពី ១០ម*២០ម ឬ ១០ម*៣០ម ឡើង​ទៅ​។ អតិថិជនអាច​ទិញ​យក​ដី​ឡូតិ៍​តូច​ៗ​ទាំងនេះ សាងសង់​លំនៅដ្ឋាន ឬ​បឹងហ្កាឡូតិ៍សំរាប់​ជួល​​អោយ​ភ្ញៀវ​ទេសចរណ៍​ បានគ្រប់យ៉ាងទាំងអស់​។

គុណប្រយោជន៍​មួយ​ទៀត​របស់​គំរោង​ដីឡូតិ៍​ស្ថានសួគ៌ត្រពាំង​រូង គឺវា​ស្ថិត​នៅ​ជិត​ព្រលាន​យន្តហោះអន្តរជាតិ​មួយ​ ដែល​កំពុង​ត្រូវ​បាន​សាងសង់​។ ហើយ​នៅ​ពេល​ដែល​ប្រលាន​យន្តហោះនេះ​សង់រួច ភ្ញៀវទេសចរណ៍​ជាតិ​និងអន្តរជាតិជា​ច្រើននឹងមកទស្សនាតំបន់ទេសចរណ៍ធម្មជាតិត្រពាំងរូង​មួយ​នេះ យ៉ាងច្រើនកុះករ​ជា​ពុំខានឡើយ​៕

Related Articles