We TV Cambodia

ដីស្ថិតក្នុងចំណុចទាំងនេះ ទីផ្សារពិបាកនឹងឡើងថ្លៃណាស់ បើទោះបីជាមានគម្រោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដោយ

ដីស្ថិតក្នុងចំណុចទាំងនេះ ទីផ្សារពិបាកនឹងឡើងថ្លៃណាស់ បើទោះបីជាមានគម្រោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដោយ

ទីផ្សារតម្លៃដីធ្លី ដែលភាគច្រើនត្រូវបាន គេដឹងថា តែងតែមានទីផ្សារខ្ពស់ នៅពេល ដែលមាន គម្រោងអភិវឌ្ឈចូលទៅ​ក្នុងតំបន់ទាំងនោះ ជាពិសេសគម្រោងធំៗរបស់រដ្ឋាភិបាលតែម្ដង។ ក៏ប៉ុន្ដែទន្ទឹមគ្នានោះដែរ សម្រាប់ដីមួយចំនួននេះ ហាក់មានសន្ទុះឡើងថ្លៃតឹងបន្ដិច តាមភាពជាក់ស្ដែង។ ដីប្រភេទនោះមានដូចជា៖

១.ដីស្ថិតក្នុងតំបន់លិចទឹក៖ ដីប្រភេទនេះ ក៏ទទឹងរង់ចាំការចូលមកដល់នៃគម្រោងអភិវឌ្ឈន៍ផងដែរ ដើម្បីមានទីផ្សារខ្ពស់ ប៉ុន្ដែគួឲ្យស្ដាយ ថាវានៅតែមិនអាចមានទីផ្សារខ្ពស់ហក់លោតបានខ្លាំង ដូចតំបន់ដី ដែលមានភាពខ្ពង់រាប ពីព្រោះថា ការវិនិយោគដីប្រភេទនេះត្រូវការការចំណាយទុនច្រើន ដើម្បីយកមកកែប្រែឲ្យមានភាពល្អប្រសើឡើងវិញ។

២.ដីមិនទាន់ចុះក្នុងបញ្ជីប្លង់កម្មសិទ្ធិ៖ ពាក្យសាមញ្ញ ដីប្រភេទនេះគឺដីអត់ប្លង់ ដែលស្ថិតក្នុងការកាប់​ជាលក្ខណៈពហុកម្មសិទ្ធិនៅឡើយ(សមាជិកគ្រួសារ)។ ដីទម្រង់នេះទោះមានទីផ្សារ ក៏មិនសូវខ្ពស់ដែរ​ ព្រោះអ្នកវិនិយោគមួយចំនួន ដែលក្ដោបលុយធំ ក៏មិនសូវហ៊ានប្រថុយទិញ ប៉ុន្ដែវាក៏មានលក្ខណៈ ពិសេសមួយផ្សេង ប្រសិនជាការទិញនោះ បែបជាការទិញសម្រាប់ការរស់នៅប្រាស្រ័យនៅទីនោះផ្ទាល់តែម្ដង ហើយរង់ចាំការរៀបចំយន្ដការចុះវាស់វែង បញ្ចូលក្នុងបញ្ជីរបស់ក្រសួង។

៣.ដីជាប់របងគម្រោងឯកជន ដែលបានអភិវឌ្ឈរួចរាល់៖ ដីប្រភេទនេះ អាចនឹងមានទីផ្សារ ខ្ពស់នៅពេលដែល គម្រោងជាប់នោះកំពុងពង្រីកខ្លួន(រោងចក្រ) ប៉ុន្ដែប្រសិនបើគម្រោងក្បែនោះ បានអភិវឌ្ឈរួចរាល់ហើយ វានឹងអាចពិបាក នឹងឡើងថ្លៃទៀតណាស់ ដរាបណា គ្មាន គម្រោងធំថ្មីគ្រោងបង្កើតនៅទីនោះបន្ថែម។ ម្យ៉ាងវិញទៀត ប្រសិនបើ តំបន់នោះស្ថិតក្នុង ភាពអសន្ដិសុខ និង អូអ៊ូគ្មានសណ្ដាប់ធ្នាប់ ឬ មានជាតិផ្សែងឧស្ម័នពុល។

៤.ដីស្ថិតក្នុងតំបន់ភ្នំ ដាច់ស្រយាលខ្លាំង៖ ទម្រង់ដីដែលនៅឆ្ងាយដាច់ស្រយាល ពីទីប្រជុំជន ឆ្ងាយតំបន់ផ្សារ គឺពិបាកនឹងឡើងថ្លៃណាស់ ទោះតំបន់នោះ មានហេដ្ឋារចនាសម្ព័ន្ធល្អក៏ដោយក្ដី ក៏តម្លៃដីពិបាកនឹងឡើងថ្លៃដែរ។

ដោយ៖ Stince

Related Articles