We TV Cambodia

ដីធ្លីក្នុងតំបន់ ៣ ក្បែររាជធានីភ្នំពេញកំពុងមានសក្ដានុពលខ្លាំង

ដីធ្លីក្នុងតំបន់ ៣ ក្បែររាជធានីភ្នំពេញកំពុងមានសក្ដានុពលខ្លាំង

បច្ចុប្បន្នវិស័យដីធ្លីកំពុងមានសន្ទុះហក់ឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ ពិសេសគឺដីនៅតំបន់ទីប្រជុំជន តំបន់កំពុងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុង និងតំបន់ក្បែររាជធានីភ្នំពេញជាដើម។

បើតាមការបង្ហើបពីលោក វ៉ូន សុជាតិ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឲ្យដឹងថា បច្ចុប្បន្នដីធ្លីក្នុងតំបន់ចំនួន ៣ ក្បែររាជធានីភ្នំពេញ គឺថ្នល់ទទឹង, ស្រុកអង្គស្នួល និងស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ កំពុងមានការកើនឡើងខ្លាំង និងមានទីផ្សារខ្ពស់ផងដែរ។

លោកបន្តថា ចំពោះតម្លៃវិញគឺមានការកើនឡើងខ្លាំង ដោយដីមួយឡូតិ៍មានតម្លៃចាប់ពី ១០,០០០ដុល្លារឡើងឯណ ហើយតំបន់ខ្លះបានឡើងដល់ជាង ១០,០០០ដុល្លារក៏មានដែរ។ ជាមួយគ្នានេះ អ្នកទិញដីក្នុងតំបន់នេះ ភាគច្រើនគឺទិញដើម្បីទុកលក់យកចំណេញ ជាជាងទិញទុកដើម្បីសាងសង់ផ្ទះ។

លោក សុជាតិ ក៏បានបញ្ជាក់ទៀតថា វិស័យដីធ្លីក្នុងតំបន់នេះមានការធ្លាក់ចុះខ្លះដែរ កាលពីការផ្ទុះកូវីដ១៩ ដំបូងៗ ប៉ុន្តែគិតមកទល់ពេលនេះវាបានហក់ឡើងខ្ពស់វិញហើយ និងបន្តកើនឡើងលើសនេះថែមទៀតនាពេលខាងមុខ។

អត្ថបទដោយ៖ Nevin

Related Articles