We TV Cambodia

ដីកសិកម្មស្រូវជាច្រើនហិកតា កំពុងរង់ចាំលទ្ធិផលសម្រេច គម្រោងទំនប់ទឹកតាអនខេត្តបាត់ដំបង

ដីកសិកម្មស្រូវជាច្រើនហិកតា កំពុងរង់ចាំលទ្ធិផលសម្រេច គម្រោងទំនប់ទឹកតាអនខេត្តបាត់ដំបង

កសិករជាច្រើនគ្រួសារ កំពុងតែមានក្ដីសង្ឃឹមថ្មី និងច្រើនជាងមុន ខណៈដែលគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនខេត្តបាត់ដំបង សម្រេចបាន៧១ភាគរយហើយ គម្រោងមួយនេះផងដែរ នឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹក ស្រោចស្រពផ្ទៃដីស្រូវវស្សាបានជាង ៣០០០០ ហិកតា និងស្រូវប្រាំងបានជាង ១០០០០ហិកតា។  ​ ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានអោយ  ដឹងថា មកដល់ពេលនេះ  ការសាងសង់ទំនប់សាលាតាអន សម្រេចបាន​៧១ភាគរយហើយ ក្រោមហិរញ្ញប្បទាន ពីសាធារណរដ្ឋកូរ៉េ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំ២០២១។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ទំនប់ទឹកសាលាតាអននេះ អាចជួយដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋក្នុងតំបន់នោះបានស្រួលស្ថិតក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល។

លោកប្រធានមន្ទីរ បានបន្ថែមថាទំនប់សាលាតាអននេះ មិនត្រឹមតែបម្រើក្នុង វិស័យកសិកម្ម ឫ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ  ថែមទាំងអាចទាក់ ទាញភ្ញៀវទេសចរ ដោយសារតែទីនោះមានសំណង់ស្ទាក់ទឹកដ៏ធំកាត់ដងស្ទឹងសង្កែ មានខ្យល់អាកាសត្រជាក់ រួចជាមួយនឹងសួនច្បារដ៏ស្រស់ស្អាត អាចអោយភ្ញៀវទេសចរមកលេងកម្សាន្តបាន។

ដោយ៖ Stince

Related Articles