We TV Cambodia

ញេចមុនហើយសល់ស្នាម គួរធ្វើម៉េចទើបអស់ស្នាមទាំងនោះ?

ញេចមុនហើយសល់ស្នាម គួរធ្វើម៉េចទើបអស់ស្នាមទាំងនោះ?

ស្នាមបន្សល់ពីការញេចមុន គឺមានសភាពក្រហម ឬពេលខ្លះមានសភាពក្រម៉ៅទៅតាមប្រភេទស្បែកមុខនិងការថែរក្សាស្បែកមុខរបស់យើងបន្ទាប់ពីញេចមុនរួច។ ស្នាមខ្លះត្រូវការពេលវេលាព្យាបាល និងអាចបាត់ទៅវិញដោយឯងៗ ខណៈខ្លះមិនបាត់ទៅទាំងស្រុងនោះទេ។

១. អាហារដែលគួរជៀសវាង៖ ទោះបីជាពេទ្យមិនឲ្យអ្នកតមម្ហូបអ្វីសោះក៏អ្នកគួរតែតមដែរហើយអាហារដែលគួរតមមានដូចជា៖ សាច់គោ សណ្ដែកបណ្ដុះ ត្រកួន និងម្ហូបផ្អាប់។

២. ថែតាមរបៀបធម្មជាតិ ៖ ឲ្យតែនិយាយទាក់ទងជាមួយស្នាមមិនអាចចោលរមៀត និងទឹកឃ្មុំនោះទេ ព្រោះរមៀតជួយព្យាបាលស្នាមឲ្យឆាប់បាត់ និងធ្វើឲ្យស្បែកមុខមដ្ឋរលោង ។

៣. លាបគ្រីមបំប៉ន ៖ ជាតិចនិចចម្បង ដែលយើងមិនអាចចោលបាន គឺប្រើប្រាស់ឡេ ឬ គ្រីមលាបមុខដែលមានសម្បូរវីតាមីនចិញ្ចឹមស្បែកមុខ ជួយបំបាត់ស្នាមអុជខ្មៅ តែកុំប្រើឡេដែលមានសារជាតិកាត់ធ្វើឲ្យស្បែកសនោះ។

ប្រែសម្រួល៖ គឹមសួ

Related Articles