We TV Cambodia

ញុំាទឹកកក អាចធ្វើឲ្យដុះក្បាលពោះមែនអត់?

ញុំាទឹកកក អាចធ្វើឲ្យដុះក្បាលពោះមែនអត់?

មិន​ថា​ចាស់ ឬ​ក្មេង​ទេ ចូល​ចិត្ត​ផឹកកក​ណាស់ ហើយ​បើ​ចំ​អាកាសធាតុ​ក្តៅ​ផង ដាក់ ១ក្អឹក​ទៅ ដឹង​តែ​មាន​កម្លាំង​ភ្លែត។ តើការ​ផឹក​ទឹក​កក​អាច​បណ្តាល​ឲ្យ​ដុះ​ក្បាល​ពោះ ​មែន​អត់?

ចម្លើយមិនពិបាកទេ ការ​ផឹក​ទឹក​កក ​មិន​បណ្តាល​ឲ្យ​ដុះ​ក្បាល​ពោះ ឬ​ឡើង​ទម្ងន់​ឡើយ។ តាម​ការ​ពិត​ ទឹក​កក ​មិន​បាន​ធ្វើ​ឲ្យ​ខ្លាញ់​កក​នៅ​ក្នុង​ខ្លួន​យើង​ទេ ផ្ទុយ​ទៅ​វិញ ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​កោសិកា​យើង​បំបែក​កាឡូរី ដើម្បី​កម្តៅ​ទឹក​ទៀត​ផង ព្រោះ​ទឹក​ត្រជាក់​ដែល​ចូល​ទៅ​ក្នុង​បំពង់​អាហារ និង​ពោះវៀន​ចាំបាច់​ត្រូវ​មាន​កម្តៅ​ប្រហាក់​ប្រហែល​នឹង​ក្នុង​ខ្លួន។

បើ​សិន​ជា​យើង​គិត​អំពី​គុណ​តម្លៃ​ផ្នែក​អាហារ​វិញ ទឹក​មិន​ផ្តល់​ថាមពល​ជា​កាឡូរី​ដូច​ស្ករ ( កាហ្វេ​ក្តៅ​ដាក់​ស្ករ….) ឡើយ ហេតុ​នេះ​វា​រឹតតែ​មិន​សម​ទាល់​តែ​សោះ​ថា​ ទឹកកក ​អាច​ធ្វើ​ឲ្យ​ធាត់។ ទឹក​ត្រជាក់​ ឬ​ទឹកកក ​ត្រូវ​បាន​គេ​ដឹង​ថា ​អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ស្លេស ហេតុ​នេះ​ទើប​គេ​តែង​តែ​ហាម​មិន​ឲ្យ​ផឹក​ទឹក​ត្រជាក់​ពេល​ផ្តាសាយ ឬ​ក្អកតែប៉ុណ្ណោះ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles