We TV Cambodia

ញាក់សាច់! ក្រពើប្រវែងជិត៤ម៉ែត្រ ផុសចេញពីក្នុងទឹក

ញាក់សាច់! ក្រពើប្រវែងជិត៤ម៉ែត្រ ផុសចេញពីក្នុងទឹក

អាមេរិក៖ បុរសជនជាតិអាមេរិកពីនាក់ជាសម្លាញ់និងគ្នា ដោយពួកគេទាំងពីមានឈ្មោះថា Kevin Stipe និងCass Couey ពួកគេជាអ្នកបរបាញ់សត្វ និង អ្នកប្រមាញ់ក្រពើដែលមានបទពិសោធន៍។ ប្រជាជនដែលរស់នៅ រដ្ឋ Florida ប្រទេស អាមេរិក គឺតែងតែជួបប្រទះនឹងសត្វក្រពើធំៗ ដោយសារនៅទីនេះសម្បូរដោយជីវចម្រុះប្លែកនិង មានទំហំធំផងដែរ ដោយមិនចាញ់អូស្ត្រាលីប៉ុន្មាននោះទេ។ ជាក់ស្ដែង ប្រជាជននៅដែលនៅទីនេះគិតថារឿងនេះជារឿងធម្មតាទៅហើយ ដែលសត្វក្រពើបង្ហាញខ្លួននៅតាមបឹង ទន្លេឬ សមុទ្រនោះ។ ដោយឡែក កាលពីពេលថ្មីៗនេះ ក្រពើយក្សដ៏កម្រមួយក្បាលមាន ប្រវែង៤ម៉ែត្រ មិនខុសពីសត្វចម្លែកនៅក្នុងខ្សែភាពយន្ត Jurassic Worldនោះទេ ដែលវាកំពុងតែត្របាក់ស៊ីទាជាចំណី ស្របពេលដែលបុរសទាំងពីរកំពុងតែប្រម៉ាញ់ទាសម្រាប់យកទៅធ្វើជាអាហារដូចគ្នា។ យ៉ាងណាមិញ ក្រោយពីឃើញបែបនេះរួចមក បុរសទាំងពីរមិនហ៊ាននៅក្បែរ ហើយមិនហ៊ានចូលចាប់ក្រពើដូចលើកមុនទេ ដោយសារតែលើកនេះ បុរសទាំងពីរមានបំណងមកបាញ់ទាតែប៉ុណ្ណោះ ដោយគ្មានសម្ភារៈគ្រប់គ្រាន់សម្រាប់ចាប់សត្វក្រពើដ៏ធំនេះឡើយ ។

សូមទសម្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles