We TV Cambodia

ឈ្វេងយល់ពីជម្ងឺគ្រុនពោះវៀនលើកុមារ

ឈ្វេងយល់ពីជម្ងឺគ្រុនពោះវៀនលើកុមារ

គ្រុនពោះវៀន គឺជាជំងឺរលាកពោះវៀន ដែលបង្កឡើងដោយមេរោគម្យ៉ាង ហៅថា Salmonella typhi ។ ជំងឺនេះ ពុំមានភាពខុសគ្នារវាងមនុស្សចាស់ឡើយ គ្រាន់តែកុមារដែលមានអាយុក្រោម ២ឆ្នាំកើតជំងឺនេះ មើលទៅមានអាការគ្រុនក្ដៅធម្មតា។​ ដើម្បីសម្គាល់ដឹងថា​យ៉ាង​ណា​ ខាងក្រោមនេះជារោគសញ្ញាដែលបង្ហាញពីជម្ងឺទៅលើកុមារដូចជា៖

– ក្តៅខ្លួន
– មិនចង់ញាំអាហារ
– ស្រកគីឡូ
– គ្រុនក្តៅដែលមានកំរិតខ្លាំង ចន្លោះពី ៣៩​អង្សា ទៅ ៤០អង្សា (ទោះប្រើថ្នាំបញ្ចុះកំដៅសឹងតែមិនចុះត្រជាក់)
– ឈឺក្បាល
– ចុកពោះ
– ពិបាកបន្ទោរបង់ ឫរាគ

ជាទូទៅ មូលហេតុបង្កជំងឺគ្រុនពោះវៀនលើកុមារ រួមមាន ការរស់នៅ និងហូបចុកកង្វះអនាម័យ ផឹកទឹក ឫបរិភោគចំណីអាហារមិនស្អាតមានផ្ទុកមេរោគ ដែលបង្ករឱ្យកើតជំងឺគ្រុនពោះវៀន។ កុមារត្រូវទទួលទានអាហារទន់ៗ ងាយស្រួលរំលាយ ដែលជួយសម្រួលដល់មុខងាររបស់ពោះវៀន និងជាប្រភេទអាហារផ្ដល់ថាមពល ហើយជៀសវាងប្រភេទអាហារដែលមានជាតិសរសៃច្រើន បន្លែឆៅ ខ្លាញ់ច្រើន ហិរ ការហ្វេ ឫសូរាជាដើម។

ប្រែសម្រួលដោយ៖ ពិសី

Related Articles