ផ្កាគ្រប់ប្រភេទ ជាសុទ្ធសឹងតែជាធនធានធម្មជាតិជីវះចម្រុះមួយបែបដែលកម្ពុជាយើងមាន ក្រៅពីព្រៃឈើ សត្វព្រៃ និងដំណាំកសិកម្ម ឧស្សហកម្ម សម្រាប់បំពេញតម្រូវការរបស់ប្រជាជនខ្មែរយើង។ លើសពីនេះទៅទៀត ផ្កាខ្លះមានឈ្មោះពិរោះខ្លាំង ក្នុងនោះដែរប្រជាជនក្នុងស្រុកតែងតែហៅតៗគ្នា តែពេលខ្លះយើងមិនដែលឃើញសូម្បីតែរូបរាងរបស់ផ្កានោះឡើយ។ ខាងក្រោមនេះ ជាឈ្មោះផ្កាខ្មែរដែលពិរោះបំផុត ហើយម៉ាក់ៗគ្រប់រូបអាចដាក់ជាឈ្មោះកូនស្រីបាន៖
១, ផ្កាសុមនា ឬសុមនាបុស្ស
ជាផ្កាខ្មែរដែលមានឈ្មោះថាម្លិះរួត។ ម្លិះរួតជាចុលព្រឹក្ស មានកម្ពស់ពី៣០ ទៅ៩០ សង់ទីម៉ែត្រ គេដាំជាលម្អ និងសម្រាប់យកក្លិនពណ៏ស ក្រអូបត្រជាក់ អាចយកទៅច្នៃជាទឹកអប់ ឬជាកម្រងផ្កា។
២,ផ្កាមល្លិកា
សព្វថ្ងៃនេះគេតែងតែហៅថាផ្កាម្លិះ។ វាមានសម្បុរពណ៏ស ក្លិនក្រអូបត្រជាក់។នៅបរទេសគេយកផ្កាប្រភេទនេះទៅច្នៃជាទឹកអប់ ឬលាយផ្សំជាមួយគ្រឿងសម្អាងផងដែរ។
៣,ផ្ការកេសកូល ឬ ដកចន្ទន៏
ផ្កាប្រភេទនេះច្រើនដុះនៅតាមគុម្ព ដើមរបស់វាមានប្រវែងប្រហែលពី៣០ ទៅ៤០សង់ទីម៉ែត្រ ក្នុងមួយដើមមានស្លឹកចំនួន ៥ទៅ៧សន្លឹក ហើយទងផ្កាមានប្រវែង ២០ទៅ៣០ស.ម ដែលមានផ្កាពី៥ ទៅ២០ទង ក្នុងមួយដើម។នៅសម័យសង្រ្គាមប្រជាជនជួបគ្រោះទុរភិក្សបេះដើមវាយកមកអាំងហូបជាមួយទឹកត្រី ក្ដៀងរបស់វាមានជាតិជ័រថ្លា អាចប្រើការបានសម្រាប់លុបបំបាត់មុខមុន។
អត្ថបទដោយ៖ ពិសី
