We TV Cambodia

ឈ្មួញស្រូវអង្ករនៅថៃ រំពឹងខ្លាំងពីទីផ្សារស្រូវ នឹងឡើងខ្ពស់ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២០

ឈ្មួញស្រូវអង្ករនៅថៃ រំពឹងខ្លាំងពីទីផ្សារស្រូវ នឹងឡើងខ្ពស់ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២០
រូបភាពឯកសារ

បរទេស៖ អង្គភាពនាំចេញស្រូវអង្ករ នៅប្រទេសថៃ រំពឹងទុកយ៉ាងមុតមាំថា ទីផ្សារស្រូវអង្ករនៅឆ្នាំនេះ នឹងមានសន្ទុះ កើនឡើង រហូតដល់ពាក់កណ្ដាលឆ្នាំ ខណៈដែលបណ្ដាប្រទេសដៃគូនាំចេញ ជាច្រើន កំពុងតែប្រមូលទិញស្រូវចូល​ឃ្លាំង របស់ពួកគេ និងស្របពេលប្រទេសចិន បច្ចុប្បន្ន ក៏ទំនងជាមិនអាចនាំចេញស្រូវអង្ករទៅកាន់ ខាងក្រៅដែរ ដើម្បីរក្សាបានសុវត្ថិភាពនៃការផ្គត់ផ្គង់តម្រូវការ ពីការរាតត្បាតជម្ងឺ Covid-19។

លោក Chookiat Ophaswongse ប្រធានកិត្ដយស សមាគមន៍នាំចេញស្រូវអង្ករប្រទេសថៃ បានថ្លែងឲ្យដឹងថា​ តម្រូវការស្រូវអង្ករ ជាសកលបានកើនឡើងក្រឺតៗ ចាប់តាំងពីមានការ រីករាលដាលខ្លាំងនៃ មេរោគ កូវីឌ ១៩(Covid-19) ដូច្នេះវាជាកត្ដាដែលជម្រុញឲ្យ ទីផ្សារស្រូវមានសន្ទុះកើនឡើងដោយ ៣០ ទៅ ៥០$ តាំងពីដើមឆ្នាំ។ ប្រជាជននៅអាមេរិក ទាំងនៅអឺរ៉ុប និង អាស៊ី កំពុងស្នាក់នៅផ្ទះ ស្របពេលដែលប្រទេសចិន កំពុងតែគ្រប់គ្រង ឃ្លាំងស្រូវដ៏ធំរបស់ខ្លួន ដែលចំនួនផ្ទុកដល់ទៅ១២០លានតោន ហើយត្រូវបញ្ឈប់ការនាំចេញ ក្រោយពេលដែលស្រូវថ្មីទើបតែនាំចូលប្រចំនួន ៣លានតោនបន្ថែម ក្នុងតម្លៃទិញចូលប្រហែលត្រឹមតែ១០០ដុល្លារ ក្នុងមួយតោន ដែលតម្លៃទាបជាងទីផ្សារនៅ ថៃកាលពីឆ្នាំមុន។ បើតាមការសន្និដ្ឋាន មុនពេលដែលជម្ងឺ ខូវីឌ១៩ (Covid-19) ត្រូវបានរីករាលដាលខ្លាំង ចិនបានបង្កើនការនាំចូលស្រូវ  មិនក្រោម ៤លានតោននោះទេ ត្រឹមដើមឆ្នាំនេះ។ លោក បានបន្ដទៀតថា​ បណ្ដាដៃគូប្រទេស នាំចេញស្រូវអង្កជាច្រើនមានការ ចាប់អារម្មណ៍ខ្លាំង ស្រូវអង្ករផលិតនៅប្រទេសថៃ ហើយពួកគេក៏មានបំណងចង់នាំចូលស្រូវឲ្យបានច្រើន ចូលឃ្លាំង។ តម្លៃស្រូវដែលអាច នាំចេញ ពេលនេះ​បូករួមទាំងការចំណាយ កើការដឹកជញ្ជូន មួយតោនមានតម្លៃ ចាប់ពី៤០០ដុល្លារឡើងទៅ។ លោកបានបន្ដទៀតថា ឱកាសនៃទីផ្សារអាចនឹងឡើងកាន់តែខ្ពស់ថែមទៀត ប្រសិនជា អាយុកាល នៃមេរោគ កូរ៉ូណានេះ នៅតែមានរយៈពេលវែងទៅមុខទៀត។

អត្ថបទដោយ៖ Stince

ប្រភព៖ Bangkok Post

Related Articles