មនុស្សមួយចំនួនចេះតែបារម្ភពីបញ្ហាសុខភាព ខំតាមដានព័ត៌មានផង ស្វែងរកព័ត៌មានផង និងទៅពិនិត្យសុខភាពផង ហើយលទ្ធផលចេញមកមិនមានជំងឺអ្វីទេ ឬគ្រាន់តែឈឺបន្តិចបន្តួច តែអ្នកនោះនៅតែបារម្ភដដែល។ ចំណែកអ្នកខ្លះនៅតែគិតថាខ្លួនមានជំងឺនេះ ជំងឺនោះ ឬជំងឺកាចសាហាវដូចជាមហារីក ទោះបីជាគ្រូពេទ្យថាមិនអីក៏ដោយ។ បើសិនយើងនៅតែមិនអស់ចិត្តបែបនេះ វាអាចជាសញ្ញាណនៃជំងឺថប់បារម្ភខាងសុខភាព។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលបានមកពីការព្យាបាលផ្នែកចិត្តសាស្ត្រ រួមមាន៖
- កំណត់នូវការព្រួយបារម្ភ និងជំនឿផ្សេងៗទាក់ទងនឹងផ្នែកសុខភាព
- ធ្វើឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃការព្រួយបារម្ភ
- រៀនចេះពីរបៀបគ្រប់គ្រងបញ្ហាថប់បារម្ភ និងស្រ្តេស
- ជំរុញការបំពេញមុខងារទាំងនៅផ្ទះ កន្លែងធ្វើការ សាលារៀន ឬសង្គមខាងក្រៅ ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយអ្នកដទៃ។
- ត្រួតពិនិត្យថាតើអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្តដែរឬទេ
អត្ថបទដោយ៖ ពិសី
